អន្តរជាតិ
​ប៉ា​គី​ស្ថាន​មាន​សាកលវិទ្យាល័យ​ស្តង់ដា​ខ្ពស់​លើ​ជំនាញ​វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ​
20, Nov 2016 , 9:39 pm        
រូបភាព
ក្រុមការងារដេប៉ាតឺម៉ង់រូបវិទ្យានៃសាកលវិទ្យាល័យ Quaid I Azam University
ក្រុមការងារដេប៉ាតឺម៉ង់រូបវិទ្យានៃសាកលវិទ្យាល័យ Quaid I Azam University
ដោយ: ធីតា
​ប៉ា​គី​ស្ថាន​ដែលជា​ប្រទេស​មាន​ផ្ទៃដី​ធំ​លំដាប់​ទី​៣៦​លើ​ពិភពលោក មាន​សកល​វិទ្យាល័យ​ចំនួន​២​ស្ថិតក្នុង​បញ្ជី Best Global Universities សម្រាប់​ជម្រើស​របស់​និស្សិត​នា​ឆ្នាំ​២០១៧ ។ នេះ​ជាការ​ចាត់ថ្នាក់​របស់​ភ្នាក់ងារ U.S.News របស់​អាមេរិក​ក្នុងចំណោម​សាកលវិទ្យាល័យ​ស្តង់​កំពូលៗ​ចំនួន​១០០០​លើ​ពិភពលោក​។​



​សាកលវិទ្យាល័យ Quaid I Azam University ស្ថិតនៅ​ទីក្រុង Islamabad មាន​ចំណាត់ថ្នាក់​លេខ​៥៣៩ និង​លេខ​៩៥​នៅ​តំបន់​អាស៊ី​។ សាកលវិទ្យាល័យ​ដែល​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៧​មកនេះ មានការ​ទទួលស្គាល់​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ជំនួប​រូបវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ​រុក្ខជាតិ និង​សត្វ រួមទាំង​ជំនាញ​គីមីវិទ្យា​។​

​រីឯ​សាកលវិទ្យាល័យ Aga Khan University ដែល​ស្ថិតនៅ​ក្រុង Karachi មាន​ចំណាត់ថ្នាក់​ទី​៨២៦ លើ​ពិភពលោក និង​លេខ​១៨១​នៅ​តំបន់​អាស៊ី​។ សាកលវិទ្យាល័យ​មួយ​នេះ មានឈ្មោះ​ល្បីល្បាញ​ផងដែរ​លើ​ការបណ្តុះបណ្តាល​ជំនាញ​គ្លីនិក​វេជ្ជសាស្ត្រ​។​

​សាកលវិទ្យាល័យ​មួយទៀត​របស់​ប៉ា​គី​ស្ថាន គឺ University of Agriculture Faisalabad ដែល​ស្ថិតក្នុង​ក្រុង Faisalabad ទោះបី​មិន​ស្ថិតក្នុង​ចំណោម Best Global Universities ទាំង​១០០០​លើ​ពិភពលោក​ក៏ដោយ ប៉ុន្តែ​សាកលវិទ្យាល័យ​នេះ មាន​ចំណាត់ថ្នាក់​លេខ​៩៤​ក្នុងចំណោម​សកលវិទ្យា​ល័យ​ដែលមាន​គុណភាព​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​៕


Tag:
 Best Global Universities
  អប់រំ​
  សាកលវិទ្យាល័យ​
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com