កីឡាជាតិ
ជាតិ
ម្ចាស់​ជើងឯក​និង​ជើងឯក​រង​កម្ពុជា​ចេញទៅ​ប្រកួត​កាយ​វប្បកម្ម​ពិភពលោក​នៅ​ថៃ​
29, Nov 2016 , 9:39 pm        
រូបភាព
ដោយ:
​កីឡាករ​កាយ​វប្បកម្ម​ម្ចាស់​មេដាយមាស​អាស៊ាន​ឆ្នាំ​២០១៦ តឹក ប៊ុន​វី និង​ម្ចាស់​មេដាយប្រាក់​កម្រិត​អាស៊ី​ឆ្នាំ​២០១៣ សុខ សុ​ភ័​ក្រ រួមទាំង​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​៤​រូប​ផ្សេងទៀត​បាន​ចាក​ចេញពី​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​លំដាប់​ពិភពលោក​លើក​ទី​៨​នៅ​ថៃ ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៥ ខែធ្នូ​។



​កីឡាករ តឹក ប៊ុន​វី ម្ចាស់​មេដាយមាស​កម្រិត​អាស៊ាន​ឆ្នាំ​២០១៦​នៅ​ថៃ រួម​ជាមួយនឹង​កីឡាករ សុខ សុ​ភ័​ក្រ ម្ចាស់​មេដាយប្រាក់​ជើងឯក​អាស៊ី​លើក​ទី​៤៧​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ​ដើម្បី​ចូលរួម​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើស​ជើងឯក​ពិភពលោក​លើក​ទី​៨​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​។ ការប្រកួត​នេះ​ប្រព្រឹត្តទៅ​រយៈពេល​មួយ​សប្តាហ៍ ដោយ​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​។​



​បើ​យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រៅពី​កីឡាករ​ទាំងពីរ​រូបនេះ​គឺមាន​កីឡាករ គ្រូបង្វឹក និង​ប្រធាន​ប្រតិភូ​ចំនួន​៦​នាក់​ផ្សេងទៀត ក្នុងនោះ លោក ស៊ីម សុក​មង្គល​រស្មី (​ប្រធាន​ប្រតិភូ​), លោក នុត សុផល (​គ្រូបង្វឹក​), កីឡាករ សំបូរ ន​ន់​, ដុំ សារុន​, ណុំ សុ​បិ​ន្ត និង​កីឡាករ ចាប វ៉ាន​នី​៕    


Tag:
 កាយ​វប្បកម្ម​ពិភពលោក​
  តឹក ប៊ុន​វី​
  សុខ សុ​ភ័​ក្រ
© រក្សាសិទ្ធិដោយ thmeythmey.com