ជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​៤​ថ្ងៃ នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​
08, Dec 2016 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨​ដល់​ថ្ងៃទី​១១ ខែធ្នូ​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដោយសារ​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។



​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច នា​ថ្ងៃទី ០៨ ធ្នូ​នេះ អគ្គិសនី​កម្ពុជា បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​រាជធានី​ភ្នំពេញ តាម​តំបន់​មួយចំនួន​ដូចជា តំបន់​ភ្លើង​លេខ PT៤០៤ ស្ថិតនៅក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន​។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​១ ភូមិ​២ ភូមិ​៣ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ភូមិក ភូមិខ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។

​បន្ថែម​លើ​នេះ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់ ភូមិ​រោងចក្រ ភូមិ​ត្រពាំង​ស្វាយ ភូមិ​គោក​ឃ្លាង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ និង​ភូមិ​កា​កាប ភូមិ​តា​ងួន ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​សំរោង ភូមិ​ចែងម៉ែង ភូមិ​ស្រែ​រា​ជ្ជៈ ភូមិ​ត្រពាំង​ធ្នង់ ភូមិ​ត្រពាំង​ក្រសាំង ភូមិ​ជង្រុក ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្រាប់​ថ្ងៃទី ០៩ ខែធ្នូ EDC បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច នៅ​តំបន់​ភ្លើង​លេខ P០៥២, P១២៤៩ ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​លេខ P១០៦៦ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម​។ តំបន់​ភ្លើង​លេខ P១០៦៨ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​, តំបន់​ភ្លើង​លេខ​P១៣០៥ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា និង​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ឫស្សី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។ លើសពីនេះ ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​អគ្គិសនី​កម្ពុជា បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៦ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៣​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ភូមិ​ក្រោលគោ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។ ចំណែក​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ល្វា ភូមិ​ព្រៃ​សណ្ដែក ភូមិ​ព្រៃ​ស្ពឺ ភូមិ​ចោមចៅ ភូមិ​គោក​ចំបក់ ភូមិ​ថ្មគោល ក្នុង​សង្កាត់​ចោមចៅ​ទី​២ ភូមិ​កន្ទោក ភូមិ​អង្គ​ត្រគៀត ភូមិ​ត្រាំ​ស្លឹក ភូមិ​អង្គ​កែវ ភូមិ​ព្រៃ​បឹង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​ទី​១១ ខែធ្នូ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ P០៩៣, P៥១៤ ស្ថិតនៅ​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​លេខ​P១៤១២, P១៤១៣ ស្ថិតនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ដដែល​៕


Tag:
 ​អគ្គិសនី​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com