ជាតិ
តុលាការ​នឹង​បើកសវនាការ​ឯ​.​ឧ សម រង្ស៊ី ពាក់ព័ន្ធ​ករណី​ផែនទី​ព្រំដែន នៅ​ថ្ងៃទី​៩ ធ្នូ​
08, Dec 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ តុលាការក្រុង​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ឯកឧត្តម សម រង្ស៊ី និង​ជំនួយការ​ពី​រូប​ទៀត ដែល​ជាប់ចោទ​ពីបទ​សមគំនិត​ក្លែង​សន្ធិសញ្ញា ផែនទី​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ។​



​ឯកឧត្តម សម រង្ស៊ី ដែល​កំពុងតែ​រស់​នៅឯ​បរទេស និង​ជំនួយការ​លោក​ពីររូប​គឺ​លោក អ៊ឹង ជុង​លាង និង សត្យា សម្បត្តិ ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ ក្លែងបន្លំ​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ តុលាការ ពឹង​ផ្អែកលើ​ឯកសារ ពាក់​ពន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងការ​ចោទប្រកាន់​ប​ទ​ល្មើស​ខាងលើ​។

​ឯកសារ​ទាំងនោះ ត្រូវបាន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី​។ ដោយសារតែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏បាន​កាត់ទោស​លោក ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពីបទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»៕


Tag:
 សម រង្ស៊ី​
  ​ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com