ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ា​ង ចែត ស្នើ​មេដឹកនាំ​CNRP និង​CPP ជួយ​អន្តរាគមន៍​ឲ្យ​ខ្លួន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​មេឃុំ​វិញ​
08, Dec 2016 , 10:59 pm        
រូបភាព
លោក ស៊ាង ចែត នៅខាងឆ្វេងឯកឧត្តម កឹម សុខា
លោក ស៊ាង ចែត នៅខាងឆ្វេងឯកឧត្តម កឹម សុខា
​ភ្នំពេញ​៖ ក្រោយ​ចេញពី​ពន្ធនាគារ​ភ្លាម​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​អរគុណ​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ខ្លូន​។ មេឃុំ​គណបក្ស​សម រង្ស៊ី​រូបនេះ ចាត់ទុក​ការដោះលែង​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ គឺជា​សារ​ដែល​បង្ហាញថា គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ កំពុងតែ​រួបរួមគ្នា ងាក​មក​ដោះស្រាយ​បញ្ហា​ជាតិ​ជាធំ​វិញ​។ ទោះជា​មាន​អំណរ​ក្តី តែ​លោក ស៊ា​ង ចែត ហាក់​មិន​សប្បាយចិត្ត​ឡើយ ដែល​ខ្លួន​ត្រូវ​បាត់បង់​ឈ្មោះ​ជា​មេឃុំ ដោយសារ​រង​ការចោទប្រកាន់​ពី​សំណាក់​តុលាការ ពីបទ​«​សូកប៉ាន់​សាក្សី​» នេះ​។​



​ថ្លែង​ចំពោះមុខ​អ្នកកាសែត​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​រូបនេះ អំពាវនាវ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ជួយ​អន្តរាគមន៍​ទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ជួយ​សម្រួល​ឈ្មោះ​ខ្លួន អាច​ឈរឈ្មោះ​ជា​បេក្ខជន​មេឃុំ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ​វិញ​ផង​។​

​សូម​ស្ដាប់​សំឡេង​របស់លោក ស៊ា​ង ចែត ស្នើសុំ​អន្តរាគមន៍​ពី​មេដឹកនាំ​គណបក្សនយោបាយ​៖






Tag:
 ស៊ា​ង ចែត​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com