អន្តរជាតិ
លោក Trump តែងតាំង​សមាជិកសភា​លោក Mulvaney ជា​ប្រធានការិយាល័យ​គ្រប់គ្រង​ថវិកា​
18, Dec 2016 , 1:27 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump បានជ្រើសរើស​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mick Mulvaney ឲ្យ​ធ្វើជា​ប្រធានការិយាល័យ​គ្រប់គ្រង​ថវិកា​របស់​សេត​វិមាន ដែល​នេះ​គឺជា​សញ្ញា​មួយ​ថា លោក Trump គ្រោង​នឹង​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ បើទោះបីជា​លោក​សន្យាថា​នឹង​បង្កើន​ការចំណាយ​ទៅលើ​ផ្នែក​យោធា ការពារ​កម្មវិធី​សម្រាប់​អ្នក​ចូលនិវត្តន៍​ដ៏​ថ្លៃ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អាមេរិក​ឡើងវិញ​ក៏ដោយ​។​

 
​លោក Mulvaney គឺជា​ជន​អភិរក្ស​ទៅលើ​ការចំណាយ​របស់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់លោក​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com