អន្តរជាតិ
លោកស្រី Le Pen របស់​ប្រទេស​បារាំង​អំពាវនាវ​ឱ្យមាន​ចំណង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាហ្វ្រិក​ដែល​និយាយ​ភាសា​បារាំង
21, Jan 2017 , 7:39 am        
រូបភាព
ដោយ: VOA
​ប៉ារីស​៖ ក្នុង​បទ​សម្ភាស​ទូលំទូលាយ​មួយ​កាលពី​ថ្ងៃទី​៦ ខែមករា ជាមួយ​អ្នកយកព័ត៌មាន​និយាយ​ភាសា​អង់​គ្លស​ដែល​ផ្តោតទៅលើ​បញ្ហា​ដូចជា​ក្រុម​ឥស្លាម​ជ្រុលនិយម សហភាព​អឺរ៉ុប និង​មជ្ឈិមប្រទេស និង​មេដឹកនាំ​និយម​ស្តាំ​លោកស្រី Mrine Le Pen និយាយថា អ្វីដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​បារាំង និង​ប្រជាជន​បារាំង​នឹង​កំណត់​គោល​យោ​បាយ​របស់​លោកស្រី ប្រសិនបើ​លោកស្រី​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធានាធិបតី​។ គោលនយោបាយ​ទាំងនោះ​រួមមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាហ្វ្រិក​ដែល​និយាយ​ភាសា​បារាំង​។​



​លោកស្រី Le Pen និយាយថា លោកស្រី​ចង់​វិនិយោគ​ដើម្បី​ការអភិវឌ្ឍ​ក្នុង​ទ្វីបអាហ្វ្រិក​មិនមែន​គ្រាន់តែ​ដោយសារ​ហេតុផល​មនុស្សធម៌​នោះទេ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ការហូរចូល​ជន​ចំណាកស្រុក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ខណៈពេលដែល​ចំនួន​ប្រជាជន​នៅលើ​ពិភពលោក​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ចំនួន​ពីរដង​នៅ​ឆ្នាំ​២០៥០​។​

​មេដឹកនាំ​គណបក្ស​រណសិរ្ស​ជាតិ (National Front Party) ដែលមាន​អាយុ ៤៨​ឆ្នាំ រូបនេះ គឺ​កំពុង​ទទួលបាន​សម្លេង​ឆ្នោត​យ៉ាងច្រើន មុនពេល​ការប្រកួត​ជុំ​ដំបូង​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមេសា​។ នយោបាយ​ប្រជា​និយម​របស់​លោកស្រី ដែល​ប្រឆាំង​សហភាព​អឺរ៉ុប សារ​នយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍ ចាប់ផ្តើម​ឮ​សុះសាយ​ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​កំពុង​ប្រឈម​ឧបសគ្គ និង​ពេល​ប្រទេស​បារាំង​មានការ​ភ័យខ្លាច​ចំពោះ​ភេរវកម្ម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​នៅតែមាន​មន្ទិលសង្ស័យ​ចំពោះ​ភាព​ស្តាំនិយម​នេះ​។ ដូច្នេះ លោកស្រី Le Pen ត្រូវបាន​រំពឹងថា នឹង​ឈ្នះ​ការប្រកួត​ជុំ​ដំបូង ប៉ុន្តែ​នឹង​ចាញ់​ការប្រកួត​ទីបញ្ចប់​នៅក្នុង​ខែឧសភា​ខាងមុខនេះ​។​

​លោកស្រី​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​បារាំង​ដំបូងបង្អស់​ដែល​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump ចំពោះ​ជោគជ័យ របស់លោក​កាលពី​ខែវិច្ឆិកា​។ លោកស្រី​ក៏បាន​ការពារ​កា​រប​ញ្ជូ​ល​ឧបទ្វីប Crimea ជា​ឧបសម្ព័ន្ធ​របស់​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​លោកស្រី Le Pen បាន​និយាយថា លោកស្រី​នឹង​រីករាយ​ចំពោះ​ការធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​សហ​រដ្ឋ​អាមេរិក និង​ប្រទេស រុស្ស៊ី​ឲ្យ​ប្រសើរឡើង​នៅក្រោម​ការដឹកនាំ​របស់​លោក Donald Trump ពីព្រោះ​ទំនាក់ទំនង​នេះ​ផ្តល់​ផល​ល្អ​ចំពោះ​សេដ្ឋកិច្ច នយោបាយ និង​យុទ្ធសាស្ត្រ​ប្រទេស​បារាំង​។ ដូចជា លោក Trump ដែរ លោកស្រី​បាន​សម្តែង​ការសង្ស័យថា​តើ​ប្រទេស​រុស្ស៊ី​ពិតជា​រួមចំណែក នៅក្នុង​ការបោះឆ្នោត​សហរដ្ឋអាមេរិក​មែនដែ​រ​ឬទេ​។​

​លោកស្រី​បាន​និយាយថា វា​ងាយស្រួល​ក្នុងការ​ស្តីបន្ទោស​លើ​ទីក្រុង​មូ​ស្គូ នៅពេល​ដែលមាន​បញ្ហា​។ ជាជាង​ថា​ឥឡូវនេះ គឺជា​ពេលវេលា​ដែល​ប្រទេសជាតិ​នានា​រួបរួម​ឯកភាពគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​រួម​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com