ជាតិ
លោក សួន វិសាល ប្តេជ្ញា​ជំរុញ​ក្តេ​រិ៍​ឈ្មោះ​មេធាវី​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​ថែមទៀត​
20, Jan 2017 , 10:19 pm        
រូបភាព
រូបថតគណៈមេធាវីកម្ពុជា
រូបថតគណៈមេធាវីកម្ពុជា
ដោយ:
​ភ្នំពេញ​៖ លោក សួន វិសាល បានទទួល​ត្រា​ប្រធាន​គណៈមេធាវី​ថ្មី​ក្នុង​អាណត្តិ​ទី ១១ ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​។ ហើយ លោក​បាន​ប្តេជ្ញា​ជំរុញ​កេរ្តិ៍ឈ្មោះ​មេធាវី​ដែលមាន​តួនាទី​សំខាន់​ក្នុង​ប្រព័ន្ធយុត្តិធម៌​ឲ្យ​លេចធ្លោ​ទាំង​ក្នុង និង​ក្រៅប្រទេស​កាន់តែ​ប្រសើរ​។​



​លោក​មេធាវី​វ័យ ៥១​ឆ្នាំ ដែលមាន​បទពិសោធន៍​ផ្នែក​ច្បាប់​ជាង ២០​ឆ្នាំ​រូបនេះ បានចេញ​ វិធានការ ៤​ចំណុច ក្នុង​គោលដៅ​ពង្រឹង​គណៈមេធាវី​កម្ពុជា​ថែមទៀត​ ពិសេស​គឺ កែ​ប្រព័ន្ធ​បណ្តុះបណ្តាល​មេធាវី​ថ្មី​។​

​ក្រៅពី​ការជំរុញ​កេរ្តិ៍ឈ្មោះ​មេធាវី លោក​បាន​ថ្លែង​ក្នុង​ពិធី​ទទួល​តំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១ និង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី​ជំនា​ន់ទី​១៣ និង​ទី​១៤​ជាង ៣០០​នាក់​ថា នឹង​ធានា​ការពារ​កូនក្តី​ទាំង​ជនរងគ្រោះ និង​ជនជាប់ចោទ ពិសេស​ការពារ​ជនក្រីក្រ​តាមច្បាប់ ដើម្បី​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​លោក សួន វិសាល បាន​ក្លាយជា​ប្រធាន​គណៈមេធាវី​ថ្មី​សម្រាប់​អាណត្តិ​ទី ១១ ជំនួស​តំណែង​លោក ប៊ុន ហុន ជា​ប្រធាន​ចាស់​ដែល​ធ្លាប់បាន​ជាប់ឆ្នោត​ជា​ប្រធាន ២ អាណត្តិ​ជាប់​គ្នា​។ លោក សួន វិសាល បានទទួល​សំឡេង​បោះឆ្នោត ៦២២ សំឡេង ចំណោម​បេក្ខជន​៤​រូប ពី​អ្នកចូលរួម​បោះឆ្នោត​សរុប ៧៨៨​នាក់ ក្នុង​អង្គ​មហាសន្និបាត​លើក​ទី ២១ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ​៕


Tag:
 សួន វិសាល​
  គណៈមេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com