អន្តរជាតិ
ថតរូប​ស្ទីល Dab កំពុង​ពេញនិយម​!
21, Jan 2017 , 4:59 pm        
រូបភាព
ដោយ: ធីតា
Dap គឺជា​ចលនា ជា​ក្បាច់​រាំ និង​ជាការ​អបអរ​ដោយ​បោះដៃ​ឡើងលើ​ស្របគ្នា (​ក្នុង​មុំ​ប្រហែល​៤៥​ដឺ​ក្រេ​) ដោយ​ដៃ​ម្ខាង​ភាគច្រើន​បាំង​មុខ​។ ស្ទីល​ថ្មី មាន​ភាគច្រើន​នៅក្នុង​ការសំដែង​ក្បាច់​រាំ​ក្នុង​បទ​ចម្រៀង ការអបអរសាទរ​រ​បស់​កីឡាករ រួមទាំង​សកម្មភាព​ថតរូប​នានា​។​



​យោងតាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​បារាំង TF1 «Dab» មាន​ប្រភព​ចេញពី​សហរដ្ឋអាមេរិក និង​ចាប់ផ្តើម​ល្បីល្បាញ​តាំងពី​ឆ្នាំ​២០១៥​មក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ទីល​ថ្មី​នេះ មិនមាន​ដើមកំណើត​ច្បាស់លាស់​នោះឡើយ ខណៈ​ការសន្និដ្ឋាន​មួយចំនួន បាន​អះអាងថា កើតចេញពី​ក្រុម​រាំ Hip-Hop ឈ្មោះ Migos នៅ​ក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក​។​

​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៥ តារា​ហ៊ី​ប​ហប់​អាមេរិក Dimitri Leslie Roger ដែលមាន​រហស្សនាម​ថា «Rich the Kid» បានចេញ​ឃ្លី​ប​វីដេអូ​មាន​ដើម្បី​បង្រៀន​ទាក់ទង​នឹង​ក្បាច់​រាំ «Dab» ដោយ​ទទួល​បានការ​ទស្សនា​រាប់លាន​ដង​។​



​បើតាម​កាសែត Telegraph កីឡាករ Cam Newton ក្នុង​ក្លិប Carolina Panthers នៃ​ក្រុមកីឡា​បាល់ទាត់​នៃ​ក្របខណ្ឌ NFL របស់​អាមេរិក និង​ខ្សែបម្រើ Paul Pogba នៃ​ក្លិប Manchester United ក្នុង​ក្របខណ្ឌ Premier League ចូលចិត្ត​ស្ទីល Dab បំផុត​។ Pogba ធ្វើបែបនេះ តាំងពី​នៅ​ក្លិប Juventus ក្នុង​ក្របខណ្ឌ Serie A របស់​អ៊ីតាលី មកម្ល៉េះ​។​



​កីឡាករ​បាល់ទាត់​ផ្សេងទៀត​ដែល​បាន​អបអរ​បែប Dab ដែរនោះ រួមមាន Jesse Lingard, Romelu Lukaku, Jordon Ibe, Nathaniel Clyne និង​កីឡាករ​នៅ​ក្លិប Paris Saint German ជាដើម​។ តារាចម្រៀង Rihanna កីឡាករ​បាល់បោះ​បាល់ James LeBron និង​កីឡាការិនី​វាយ​កូន​បាល់ Victoria Azarenka ក៏បាន​ប្រើ​ស្ទីល​នេះ​ផងដែរ​។​



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ក៏​ធ្លា​ប់រៀន​រាំ Dab ផងដែរ​ក្នុង​កម្មវិធី​ទូរទស្សន៍ Ellen DeGeneres Show៕




Tag:
 ពីនេះ​ពី​នោះ​
  ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com