ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
បទសម្ភាស VOA: សហគ្រាស​បច្ចេកវិទ្យា startup ដំបូង​មួយ​នៅ​បាត់ដំបង​ប្រាថ្នា​ឈានទៅ​ទីផ្សារ​ពិភពលោក​
28, Feb 2017 , 7:39 pm        
រូបភាព
ដោយ:
​សហគ្រាស​បង្កើត​ថ្មី Startup ឈ្មោះ The Coder Studio ដែលមាន​អាយុ​៨​ខែ និង​បុគ្គលិក​៨​នាក់ ជា​សហគ្រាស​ខាង​បច្ចេកវិទ្យា​ដំបូង​បំផុត​មួយ​ដែលមាន​មូលដ្ឋាន​ខេត្តបាត់ដំបង ដែលជា​ខេត្ត​កសិកម្ម​។ លោក មៀ​ច សុ​ផានិត អាយុ​២៩​ឆ្នាំ អ្នកដឹកនាំ​គម្រោង​នៃ​សហគ្រាស​បច្ចេកវិទ្យា​នេះ ថ្លែងប្រាប់ VOA ថា បើទោះជា​លោក​ពិបាក​រក​វិនិយោគទុន ដោយសារ​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ក៏​លោក​យល់ថា ខេត្តបាត់ដំបង​ដែល​ល្បី​ខាង​កសិកម្ម​ក៏មាន​សក្តានុពល​ល្អ​ក្នុងការ​ជំរុញ​វិស័យ​បច្ចេកវិទ្យា ទាំង​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​និង​ឈានទៅ​ទីផ្សារ​ពិភពលោក​។ លោក សឹង សុផាត នៃ VOA បាន​ជួយ​សម្ភាសន៍​ជាមួយ​លោក មៀ​ច សុ​ផានិត នៅ​ការិយាល័យ​ផ្ទះល្វែង​មួយ​នៅ​ក្រុង​បាត់ដំបង​កាលពីពេល​ថ្មីៗ​នេះ​៕​



សូមស្តាប់បទសម្ភាសដូចតទៅ៖





សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com