ជាតិ
ខេត្ត​ជាប់​សមុទ្រ អាចមាន​ភ្លៀង​កក់ខែ​នៅ​ថ្ងៃទី១-២ ខែមីនា
28, Feb 2017 , 6:02 pm        
រូបភាព
ដោយ: ថ្មីៗ
ពីថ្ងៃ​ទី១ និង​ទី២ ខែមីនា បណ្តា​ខេត្ត​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​កក់ខែ ពិសេស​ខេត្តកោះកុង។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។


 
បើតាម​ការតាមដាន​ស្ថានភាព​អាកាសធាតុ ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន​ខ្សោយ បាន និង​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា។ ក្រៅពី​ធ្វើ​ឲ្យ​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​កក់ខែ ឥទ្ធិពល​ខាងលើ ក៏​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥ អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣២-៣៤ អង្សា៕
 
 
 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com