ជាតិ
សម្តេច ហ៊ុន សែន​៖ សិទ្ធិ​រស់រៀនមានជីវិត​របស់​កុមារ​ត្រូវបាន​រំលោភបំពាន​ដោយ​ទ័ព​ឈ្លានពាន​...
01, Mar 2017 , 9:41 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន នាសន្និសីទថ្នាក់​តំបន់ស្តីពី​កុមារតូចនៅសៀមរាប។ រូបថត អ៊ីសា រ៉ហានី
សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន នាសន្និសីទថ្នាក់​តំបន់ស្តីពី​កុមារតូចនៅសៀមរាប។ រូបថត អ៊ីសា រ៉ហានី
ដោយ: ថ្មីៗ
«​នៅពេល​និយាយ​ពី​បញ្ហា​អាហារូបត្ថម្ភ គេ​ក៏ត្រូវ​និយាយ​ពី​សិទ្ធិ​រស់រៀនមានជីវិត​របស់​កុមារ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​បើ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការអភិវឌ្ឍ​កុមារ​តូច នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ពុធ ទី​១ ខែ​មិនា នេះ​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សំដៅ​ចំពោះ​សោកនាដកម្ម​លើ​កុមារ​ដែល​បង្កឡើង​ដោយ​ប្រទេស​ដែល​នាំ​ទ័ព​ទៅ​អន្តរាគមន៍ (​ឈ្លានពាន​) លើ​ប្រទេស​ដទៃទៀត​។​



​ទាក់ទង​នឹង​បញ្ហា​កុមារ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា​៖ «​យើង​គួរ​មាន​សំឡេង​រួម​ដើម្បី​ថ្កោលទោស ពួក​ឈ្លានពាន […] យូ​នី​សែ​ហ្វ​កុំទៅ​ខ្លាច​អាមេរិក​»​។ សម្តេច​បានកត់សម្គាល់​ថា សិទ្ធិ​រស់រានមានជីវិត​របស់​កុមារ​នាពេល​បច្ចុប្បន្ន ជាពិសេស​នៅ​អ៊ីរ៉ាក់ ស៊ី​រី និង​លី​ប៊ី ត្រូវបាន​រំលោភបំពាន​ដោយសារ​កងទ័ព​បរទេស [​ពិសេស​សហរដ្ឋអាមេរិក​] ដូចដែល​ពួកគេ​បានធ្វើ​កន្លងមក​នៅ​ឥណ្ឌូចិន មាន​កម្ពុជា វៀតណាម និង​ឡាវ ជាដើម​។​

​សម្តេច​បាន​និយាយ​ចំអក​ថា សម្តេច​មិនដែល​បានឃើញ​របាយការណ៍​ទាក់ទង​នឹង​ការសម្លាប់​កុមារ​នោះឡើយ​។ សម្តេច ហ៊ុន សែន ទទួលស្គាល់ថា ជនជាតិ​អាមេរិក​មួយចំនួន​ស្អប់​សម្តេច ប៉ុន្តែ​សម្តេច​អះអាងថា និយាយ​តែ​ការពិត និង​ស្នើ​កុំ​ឲ្យ​មានការ​ខ្លាច​ពួក​ចក្រពត្តិនិយម​៕


Tag:
 អប់រំ​
  កុមារ​តូច​
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com