ជាតិ
របាយការណ៍​៖ ខ្មែរ​ជាង​៣០០​នាក់ រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ក្នុង​ឆ្នាំ​២០១៦
01, Mar 2017 , 8:19 pm        
រូបភាព
លោក អ៊ុច បូរិទ្ធ
លោក អ៊ុច បូរិទ្ធ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ចំនួន ៣៦៦​នាក់ រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ​។ នេះ​បើតាម​របាយការណ៍​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​



​របាយការណ៍​ក្រសួងការបរទេស​ដែល​បង្ហាញ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ ក្រសួង​បាន​ជួយសង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​ពី​បរទេស​សរុប​ចំនួន ៨១៥​នាក់ ក្នុងនោះ មាន ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស មាន​ចំនួន ៣៦៦​នាក់​។​

​ជាមួយគ្នា​ដែរ របាយការណ៍​ក្រសួងការបរទេស​បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្មែរ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ចំនួន ៨៥,៥៧៦​នាក់​ផង​៕


Tag:
 ការបរទេស​
  ជួញ​ដួ​រម​នុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com