អន្តរជាតិ
លោក​ប្រធានាធិបតី ត្រាំ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ជួបគ្នា​នៅ​សេត​វិមាន​
19, Mar 2017 , 7:39 am        
រូបភាព
ដោយ: VOA
​បន្ទាប់ពី​ជំនួប​នៅ​សេត​វិមាន​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel រួចមក លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​មានប្រសាសន៍ថា លោក​គាំទ្រ​អង្គការ​អូតង់ ក៏ប៉ុន្តែ លោក​បាន​បន្ត​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​បង្កើន​ការរួមវិភាគទាន​ខាង​ហិរញ្ញវត្ថុ​របស់ខ្លួន​ដើម្បី​គាំទ្រ​សម្ព័ន្ធមិត្ត​យោធា​នេះ​។​



​លោក​ប្រធានាធិបតី ត្រាំ បាន​សំដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​អង្គការ​អូតង់ ក៏ប៉ុន្តែ បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​ដែល​ជំពាក់​ប្រាក់​យ៉ាងច្រើន​នោះ​ឲ្យ​បង់ប្រាក់​ចំណែក​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។​

​កំណត់សម្គាល់​របស់លោក​ប្រធានាធិបតី ត្រាំ បាន​កើតមានឡើង​នៅ​សន្និសីទកាសែត​មួយ​បន្ទាប់ពី​ជំនួប​នៅ​ការិយាល័យ​រាង​ពងក្រពើ​នៅ​សេត​វិមាន​ជាមួយ​លោកស្រី Merkel ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​។ លោក​ប្រធានាធិបតី​បាន​ចោទប្រកាន់​លោកស្រី Merkel ថា​បាន​បំផ្លាញ​ប្រទេស​អាល្លឺម៉ង់​ដោយសារ​ការអនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី​រាប់ពាន់នាក់​ចូលទៅក្នុង​ប្រទេស​នេះ​។​

​វា​ជា​ជំនួប​លើក​ទី​១ រវាង​មេដឹកនាំ​ទាំង​២ នៃ​ប្រទេស​លោកខាងលិច​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​ពិភពលោក ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ជំនួប​នេះ​អាចជួយ​រៀបចំ​អនាគត​នៃ​សម្ព័ន្ធមិត្ត​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នេះ​។​

​លោក និង លោកស្រី ហាក់ដូចជា​មិនមាន​ការចុះ​សម្រុង​គ្នា​ចាប់តាំងពី​បេក្ខជន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​លោកស្រី Merkel ពី​ការបំផ្លាញ​ប្រទេស​អាល្លឺម៉ង់ ហើយ​និង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​ដោយ​គោលនយោបាយ​ជនអន្តោប្រវេសន៍​សេរី ការនិយាយ​អាក្រក់​ពី​អង្គការ​អូតង់ និង​ការនិយាយ​បង្ហើប​ពី​សង្គ្រាម​ពាណិជ្ជកម្ម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com