ជាតិ
កម្ពុជា​ផ្តល់​ថវិកា​បន្ថែម​ជិត​១​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
05, Apr 2017 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ: ថ្មីៗ
​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ថវិកា​បន្ថែម​ជិត ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថវិកា​នេះ បានមកពី​ការដំឡើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំពោះ​ភ្ញៀវទេសចរ​បរទេស   ដែល​បានចាប់ផ្តើម​តាំងពី​ខែកុម្ភៈ​មក​។



​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​ថវិកា​បន្ថែម ចំនួន ៩៥៤,២១០​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថវិកា​នេះ ត្រូវបាន​ប្រគល់​នៅ​ថ្ងៃទី​៥ ខែមេសា នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។

​ថវិកា​នេះ បាន​ពី​ការដំឡើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំពោះ​ភ្ញៀវទេសចរ​បរទេស   ដែល​បានចាប់ផ្តើម​តាំងពី​ខែកុម្ភៈ​មក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បាន​គូសបញ្ជាក់ថា ការប្រគល់​ថវិកា​នេះ គឺ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ និង​ជា​ប្រយោជន៍​សម្រាប់​កុមារ​ទាំងឡាយ ជាពិសេស​កុមារ​ក្រីក្រ​កម្ពុជា ដែលមាន​ជំងឺ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយ​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​គូសបញ្ជាក់​បន្ថែមថា ការផ្តល់ជូន​ថវិកា​នេះ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការយកចិត្តទុកដាក់ និង​ការគិតគូរ​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល ក្នុងការ​សម្រួល​បញ្ហា​ហិរញ្ញវត្ថុ និង​បន្ត​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផ្តល់​វ​ថិ​កា​វិភាគទាន និង​ថវិកា​ដែល​បាន​ពី​ការដំឡើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ រៀងរាល់​ត្រីមាស ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕


Tag:
 ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com