អត្ថបទពាណិជ្ជកម្ម
ភី​ហ្សា​ស​ង្ក្រា​ន្តឆ្នាំនេះ កាន់តែ​ប្លែក នៅ ដឹ ភី​ហ្សា ខម​ផេ​នី​
11, Apr 2017 , 8:54 am        
រូបភាព
​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ​ពិធី ភី​ហ្សា​ស​ង្ក្រា​ន្ត ដ៏​មហា​ឡោ​រិ​ក ដោយមាន​ការតុបតែង​បែប​ប្រជាជន​ខ្មែរ ជាមួយ​គោម​ដ៏​ស្រស់ស្អាត​។ ក្នុងនោះ​ក៏មាន​ការដាក់​តាំង​ផ្ទះ​បុរាណ​ខ្មែរ​ជាច្រើន​បែប រួមមាន ផ្ទះ​កសិករ ផ្ទះ​អ្នកនេសាទ និង​ផ្ទះ​ភ្លេងខ្មែរ​។ កាន់តែ​ពិសេស​នោះ​គឺមាន​ការសម្តែង​យ៉ាង​អឺងកង​ពី​ក្រុម​របាំ រួមមាន របាំ​ជូនពរ របាំ​ត្រុដិ  និង​របាំ​ឆៃយ៉ាំ ដើម្បី​ផ្តល់នូវ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ជូន​ដល់​អតិថិជន​គ្រប់ៗ​រូប  កាលពី​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០១៧ ក្នុង​គោលបំណង​រំលឹក​ពី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​មាន​តាំងពី​បុរាណកាល​មក​ផងដែរ​។​

​ក្នង​ឱកាស​ដ៏​ពិសេស​នេះ ដឹ ភី​ហ្សា ខម​ផេ​នី ក៏បាន​នាំមក​នូវ ភី​ហ្សា​រសជាតិ​ថ្មី បេ​ក​ខន​ឈី​ស​ភី  ហ្សា រសជាតិ​សាច់ជ្រូក​ឆ្ងាញ់​មិន​ធ្លាប់មាន​ដោយ​ជ្រលក់​នឹង ខក់​ថែ​ល​សស ដ៏​ឈ្ងុយឆ្ងាញ់ ជក់ចិត្ត​ក្លិន​ឈ្ងុយ​ជាប់​ក្នុង​មាត់​។ ភី​ហ្សា​សំបក​ស្តើង​ស្រួយ​រសជាតិ​ស្បៃ​ស៊ី​ធូ​ណា ធានាថា ឈ្ងុយឆ្ងាញ់ បំភ្លេច​មិនបាន ចាប់​ពីមួយ​ម៉ាត់​ដំបូង ដែល​ការផ្តល់ជូន​នេះ​ចាប់ពី​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០១៧ នេះ​តទៅ​ផងដែរ​។



​អ្វី​ដ៏​ពិសេស​ទៀត​នោះ ដឹ ភី​ហ្សា ខម​ផេ​នី ក៏​ផ្ដល់ជូន​កម្មវិធី​ពិសេស ទិញ ២ ថែម ១ ចាប់ពី​ថ្ងៃទី​១១ ដល់ ១៤ ខែមេសា ឆ្នាំ​២០១៧ ពី​ម៉ោង​៨​ព្រឹក ដល់ ១០​ព្រឹក សម្រាប់​ការ​ខ្ចប់​យកទៅ​ផ្ទះ ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ជាវ​ជូន​បងប្អូន​នៅ​ស្រុក​ជា​ទ្រនាប់​ដៃ និង​សម្រាប់​ការ​ប្រគេន​ដល់​ព្រះសង្ឃ រឺ ចាស់ព្រឹទ្ធាចារ្យ ។



​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ននេះ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៤​ហាង រួមមាន ភី  ហ្សា​សាខា បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខា​កាល់ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹ​កេងកង សាខា​ចោមចៅ សាខា​ព្រែកលៀប សាខា​ក្រុង​ប៉ោយប៉ែត និង​សាខា​ភ្នំពេញ​ថ្មី​។​





​គួ​រំលឹកថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែរ​ឈានមុខ​គេ​ទាំង​រសជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅក្នុង​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន    កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com