កីឡាជាតិ
ជាតិ
បឹងកេត និង​ណាហ្គា​វើ​ល​នឹង​ដឹក​គ្នា​ទៅ​ប្រជែង​ក្នុង​ពានរង្វាន់ RHB Cup 2017 នៅ​សិង្ហ​បុរី​
11, Apr 2017 , 9:41 am        
រូបភាព
កីឡាករ ឃួន ឡាបូរ៉ាវី ប្រធានក្រុមរបស់ក្រុមបឹងកេត
កីឡាករ ឃួន ឡាបូរ៉ាវី ប្រធានក្រុមរបស់ក្រុមបឹងកេត
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​អង្គរ និង​ណាហ្គា​វើ​ល នឹង​ដៃ​គ្នា​ទៅ​ប្រជែង​ក្នុង​ពានរង្វាន់ RHB Singapore Cup ប្រចាំឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហ​បុរី នា​ចុងខែ​ឧសភា ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ ខែមេសា កន្លងទៅ​។



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​បញ្ជូន​ក្រុមបាល់ទាត់​ដែល​កំពុង​ប្រកប​អាជីប​ក្នុង​លី​ក​កំពូល​កម្ពុជា​ចំនួន​២ រួមមាន​បឹងកេត និង​ណាហ្គា​វើ​ល ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់ RHB Singapore Cup ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ នៅលើ​ទឹកដី​សិង្ហ​បុរី ខាង​មុននេះ​។



​នេះ​ជា​លើក​ទី​២០​ហើយ​ដែល​ប្រទេស​សិង្ហ​បុរី​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់ RHB Singapore Cup តែ​វា​លើក​ទី​២​សម្រាប់​ក្រុម​បឹងកេត​អង្គរ និង​ជា​លើក​៣​សម្រាប់​ក្រុម​ណាហ្គា​វើ​ល​។ ក្រៅពី​ក្រុម​ទាំងនេះ ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន​ក៏​ធ្លាប់​ចូលរួម​ផងដែរ ក្នុងនោះ​ស្វាយរៀង​ធ្លាប់​ចូលរួម​ចំនួន​២ និង​ភ្នំពេញ​ក្រោ​ន​ចំនួន​៧​ដង​។

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជូន​ក្រុម​ណាហ្គា​វើ​ល​តែមួយ​ប៉ុណ្ណោះ​ឲ្យ​ចូលរួម​។ តែ​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង ក្រោយ​ចាញ់​ក្រុម Global FC របស់​ហ្វីលីពីន​ក្នុង​លទ្ធផល ៥-០​។ កាលនោះ​ក្រុម Albirex Niigata របស់​ជប៉ុន​ជា​ម្ចាស់​ជើងឯក រីឯ​ជើងឯក​រង​បាន​ទៅ​ក្រុម Tampines Rovers របស់​ម្ចាស់ផ្ទះ​សិង្ហ​បុរី និង​លេខ​៣​បាន​ទៅ​ក្រុម Ceres-La Salle របស់​ហ្វីលីពីន​៕ 


Tag:
 បាល់ទាត់​
  បឹងកេត​
  ណ​ហ្គា​វើ​ល​
  RHB Singapore Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com