ជាតិ
 ឥណ្ឌា ចំណាយ​ប្រមាណ​១២​លាន​ដុល្លារ​សង់​អណ្តូងស្នប់​ឲ្យ​កម្ពុជា​
22, Apr 2017 , 7:59 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ
រូបថត៖ ហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា បានផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ប្រមាណ​១២​លាន​ដុល្លារ​អាមេរិក ដើម្បី​សង់​អណ្តូងស្នប់​ចំនួន​១,៥០០ សម្រាប់​ពលរដ្ឋ​រស់នៅ ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ឆ្នាំង និង​ខេត្តស្វាយរៀង​។ 



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​អណ្តូងស្នប់​ទាំងនេះ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​២០ ខែមេសា នៅ​ទីតាំង​អណ្តូង​ទី​១ បរិវេន​វត្ត​ហ​ត្ថិ​វនា​រាម ហៅ​វត្ត​ក្តុល ស្ថិត​ភូមិ​ក្តុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ក្រោម​វត្តមាន លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។ 

​តាម​ប្រភព​ដដែល ខេត្ត​ត្បូងឃ្មុំ ទទួលបាន​អណ្តូងស្នប់ Afridev ចំនួន ១,២៥០ ខេត្តបន្ទាយមានជ័យ​ចំនួន​១០០ ខេត្តកំពង់ឆ្នាំង ចំនួន​១០០ និង​ខេត្តស្វាយរៀង​ទទួលបាន​អណ្តូងស្នប់​ចំនួន​៥០ ៕

Tag:
 ជំនួយ​
 ​ អណ្តូងស្នប់​កម្ពុជា​-​ឥណ្ឌា 
© រក្សាសិទ្ធិដោយ thmeythmey.com