កីឡាជាតិ
ជាតិ
U16 កម្ពុជា​ប៉ះ​វៀតណាម អូស្ត្រាលី និង​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ក្នុង​ព្រឹត្តិការណ៍ AFC U16 Championship
28, Apr 2017 , 9:19 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ជើង​ខ្លាំង វៀតណាម អូស្ត្រាលី និង​ម៉ុង​ហ្គោ​លី​ក្នុង​វគជ​ម្រុះ​ពូ​ល I នៃ​ពានរង្វាន់ AFC U16 Championship 2018 នា​ខែកញ្ញា ខាងមុខនេះ​នៅលើ​ទឹកដី​ម៉ុង​ហ្គោ​លី​។ ព្រឹត្តិការណ៍​នេះ​មាន​៤៥​ប្រទេស​ចូលរួម​ដោយ​បែង​ចែកជា​១០​ពូ​ល​(A-J)​។



​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ AFC U16 Championship 2018 ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល I ត្រូវ​ប្រជែង​ជាមួយ​ជើង​ខ្លាំង​វៀតណាម អូស្ត្រាលី និង​ម៉ុង​ហ្គោ​លី ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​ប្រទេស​ម៉ុង​ហ្គោ​លី​ជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ជម្រុះ​ពូ​ល I នេះ​។

​ក្រុម U16 កម្ពុជា​ត្រូវ​ប្រឈម​ជាមួយ​ក្រុម U16 វៀតណាម​ក្នុងជំនួប​បើកឆាក​នា​ថ្ងៃទី​២០ ខែកញ្ញា មុន​ប៉ះ​ក្រុម​អូស្ត្រាលី និង​ក្រុម​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ក្នុងជំនួប​បន្ទាប់ និង​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៤ ខែកញ្ញា​។ ក្រៅពី​ការប្រកួត​ក្នុង​ពូ​ល I ក៏មាន​ការប្រកួត​៩​ពូ​ល​ផ្សេងទៀត​ផងដែរ​។​

​ក្នុងនោះ​ពូ​ល A មាន​ម្ចាស់ផ្ទះ​អា​រ៉ា​ប៊ី​សា​អូឌីត ហ្ស៊​កដា​នី អ៊ូ​ស​បេ​គី​ស្ថាន ស្រីលង្កា និង​បា​រ៉ែ​ន​, ពូ​ល B មាន​ម្ចាស់ផ្ទះ​តា​ហ្ស៊ី​គី​ស្ថាន អូ​ម៉​ង់ ស៊ី​រី ម៉ា​ល់​ឌី​វ និង​តួ​ក​ម៉េ​នី​ស្ថាន​, ពូ​ល C មាន​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន ប៊ូ​តង់ និង​លី​បង់​, ពូ​ល D មាន​ម្ចាស់ផ្ទះ​នេ​ប៉ាល់ អ៊ីរ៉ាក់ ឥណ្ឌា និង​ប៉ា​ឡេ​ស្ទី​ន​, ពូ​ល E មាន​ម្ចាស់ផ្ទះ​កាតា អេ​មី​រ៉ា​ត​អារ៉ាប់​រួម យេ​ម៉ែន និង​បង់​ក្ល​ដែ​ស​។​

​ពូ​ល F មាន​កូរ៉េខាងជើង ហុងកុង ឆាយ​នី​ស​តៃប៉ិ ម៉ា​កាវ និង​ព្រុយ​ណេ​, ពូ​ល G មាន​ម្ចាស់ផ្ទះ​ថៃ ឡាវ ទី​ម័​រ​ខាងកើត ឥណ្ឌូនេស៊ី និង Northern Mariana Islands, ពូ​ល H មាន​កូរ៉េខាងត្បូង ចិន មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​, ពូ​ល I មាន​កម្ពុជា វៀតណាម អូស្ត្រាលី និង​ម៉ុង​ហ្គោ​លី និង​ពូ​ល J មាន​ម្ចាស់ផ្ទះ​ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី និង​ហ្គា​ម​៕


Tag:
 U16 កម្ពុជា​
  AFC U16 Championship 2018
© រក្សាសិទ្ធិដោយ thmeythmey.com