អន្តរជាតិ
ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី​ចិន​-​អាស៊ាន​នឹង​កើន​ដល់ ១​ទ្រី​លាន​ដុល្លារ​ឆ្នាំ ២០២០
18, May 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន​កើន​ឡើងជា​បន្តបន្ទាប់រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ បើតាម​មន្ត្រីជាន់ខ្ពស់​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​នឹង​កើន​ឡើងដល់ ១​ទ្រី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ ២០២០​ខាងមុខនេះ​។​



​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​អាស៊ាន​នឹង​កើនឡើង​ដល់ ១​ទ្រី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ ២០២០ ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង​អាស៊ាន ទទួលបន្ទុក​កិច្ចការ​សហប្រតិបត្តិកា​រ AKP Mochtan ក្នុង​កិច្ចពិភាក្សា​មួយ​ស្តីពី​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​និង​ទំនាក់ទំនង​ចិន​-​អាស៊ាន​។

​យោងតាម​សារព័ត៌មាន Asia One   កិច្ចពិភាក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​បេសកម្ម​សាធារណរដ្ឋ​ចិន​មកកាន់​អាស៊ាន នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​( OBOR) ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​វេទិកា​ពិភាក្សា​នេះ ក៏ត្រូវ​រៀបចំឡើង​ចំ​ខួប​លើក​ទី ៥០​នៃ​ការបង្កើត​អាស៊ាន​ផង ហើយ​វា​ក៏មាន​គោលដៅ​សំខាន់​ជំរុញ​និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាស៊ាន​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ និង​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​ស៊ីជម្រៅ​។​

​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​នេះ លោក Mochtan កត់សម្គាល់​ដូច្នេះ​ថា​៖«​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​យន្តការ​ទាំងអស់​ដែល​ត្រូវបាន​បង្កើតឡើង​រវាង​ចិន​និង​អាស៊ាន​លើ​វិស័យ​ជាច្រើន​បាន​នាំមក​នូវ​ឱកាស​ជាច្រើន​សម្រាប់​ចិន​និង​អាស៊ាន​។ ទស្សនវិស័យ​អាស៊ាន​ឆ្លើយតប​នឹង​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ចិន​នឹង​នាំ​គ្រប់គ្នា​ទៅរក​សុខដុមរ​មា​និង​វិបុលភាព​»​។​

​ក្រៅពី​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​តាម​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ ចិន​និង​អាស៊ាន​នឹង​ព្យាយាម​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​បន្ថែមទៀត​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា​។ បច្ចុប្បន្ននេះ អាស៊ាន​និង​ចិន ក៏ដូចជា​ដៃគូ​សន្ទនា​អាស៊ាន ៥​ផ្សេងទៀត​កំពុង​ព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ថែមទៀត​។


Tag:
 អាស៊ាន​
  ចិន​
  OBOR
  AKP Mochtan
© រក្សាសិទ្ធិដោយ thmeythmey.com