ជាតិ
ពលរដ្ឋ​ខ្មែរ​១៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ ដោះលែង​វិញ​ហើយ​
08, Jun 2017 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ឃាត់ខ្លួន​នៅក្នុង​ខេត្ត​ស្រះកែវ ពីបទ​ស្នាក់នៅ​អន្តោប្រវេសន៍​ខុសច្បាប់ កាលពី​ថ្ងៃទី​២ ខែមិថុនា​នោះ បាន​ដោះលែង​និង​បញ្ជូនមក​កម្ពុជា​វិញ​ហើយ​។​



​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន ប្រចាំ​តំបន់​បឹង​ត្រកួន លោក ឡុង សំណាង បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង ១៣​នាក់​នេះ ត្រូវបាន​តម្រួត​ថៃ​ដឹក​តាម​រថយន្ត ២​គ្រឿង​ចូល​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន យកមក​ប្រគល់​ឲ្យ​សាច់ញាតិ​និង​អាជ្ញាធរ​វិញ កាលពី​ថ្ងៃទី​៧ មិថុនា ។

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​នៅ​តំបន​បឹង​ត្រកួន​នេះ ក៏បាន​ប្រគល់​រថយន្ត​២៦​គ្រឿង ដែល​ពួកគេ​បាន​ឃាត់ទុក​នោះ ឲ្យ​ភាគី​ថៃ​វិញ​ជា​ថ្នូរ​នឹង​ការដោះលែង​ពលរដ្ឋ​ខ្មែរ​១៣​នាក់ តាម​ការសន្យា​ផងដែរ​៕


Tag:
 ពលរដ្ឋ​ខ្មែរ​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com