ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា បុរស​អាយុ​កាន់តែច្រើន កាន់តែ​ងាយ​កើត​ជំងឺ​ទាំងនេះ​
08, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​នៅ​ក្មេង អ្នក​ពិតជា​មាន​សុខ​ភាពល្អ​ខ្លាំងណាស់​។ ប៉ុន្តែ ដល់ពេល​អាយុ​កាន់តែច្រើន អ្នក​ប្រហែលជា​ត្រូវការ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​រាងកាយ និង​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន ព្រោះ​របៀប​រស់នៅ​មួយចំនួន​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​បាន​បើសិនជា​មិនបាន​សម្គាល់​ដឹង​អំពី​អា​ការៈព្រមាន​របស់​វា​។ ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​មួយចំនួន ដែល​បុរស​គ្រប់គ្នា​គួរតែ​ស្វែងយល់​ផង​នៅពេល​ខ្លួនឯង​អាយុ​កាន់តែច្រើន ដើម្បី​ចាត់វិធានការ​គ្រប់គ្រង​វា​ជាមុន​៖



​ជំងឺ​បេះដូង​សរសៃឈាម​
​កាលណា​បុរស​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ គឺ​ពិតជា​ងាយ​កើត​ជំងឺ​បេះដូង​សរសៃឈាម​ខ្លាំង​ជាង​មនុស្ស​ស្រី​ណាស់​។ ការសិក្សា​បានបង្ហាញ​ថា បុរស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ស្លោក​សាច់​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ឆាប់​ស្លាប់ ជាពិសេស​នៅ​អាយុ​ចន្លោះ ៤៧ ទៅ​៥០​ឆ្នាំ​។​

​លិង្គ​មិន​ឡើង​រឹង​
​វា​គឺជា​រឿង​ពិត​មួយ​ដែល​និយាយថា សុខភាព​បន្ត​ពូជ​របស់​បុរស​អាច​នឹង​ធ្លាក់ចុះ​ខ្លាំង​នៅពេល​អាយុ​កាន់តែច្រើន ប៉ុន្តែ​ការដែល​លិង្គ​មិន​ឡើង​រឹង​គ្រាន់តែ​ជា​ផ្នែក​មួយ​ក្នុង​រឿងនេះ​ប៉ុណ្ណោះ ដែលជា​ហេតុ​នាំ​ឲ្យ​ការងារ​លើ​គ្រែ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​។ តាមពិតទៅ បើសិនជា​បុរស​មាន​បញ្ហា​សុខភាព​ដូចជា ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​លើស​សម្ពាធ​ឈាម ឱកាស​នៃ​ការកើត​បញ្ហា​លិង្គ​មិន​ឡើង​រឹង​គឺ​ខ្ពស់​ណាស់​ក្នុងករណី​ដែល​ពួកគាត់​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ​។​

​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​បុរស​គ្រប់រូប​គួរតែ​ប្រុងប្រយ័ត្ន​តិចតួច​អំពី​ជំងឺមហារីក​ប្រភេទ​នេះ ព្រោះ​វា​ក៏​កើតឡើង​ញឹកញាប់​ចំពោះ​បុរស​វ័យ​ចំណាស់ៗ​ដែរ​។ តាមពិតទៅ បើសិនជា​មិនមែន​មហារីក​ទេ បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត ក៏​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ដែរ​។ យ៉ាងណាមិញ ការពិនិត្យ​សុខភាព និង​ព្យាបាល​បាន​ត្រឹមត្រូវ​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បានដែរ​។ ចូរ​ចាំ​ថា ការដែល​មើលឃើញ​ឈាម​ក្នុង​ទឹកនោម​គឺជា​អាកា​រៈ​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​ទំពែក​ក្បាល​
​ការ​ជ្រុះ​សក់​ចំពោះ​មនុស្ស​ប្រុស​គឺ​កើតមាន​ញឹកញាប់​ណាស់ ហើយក៏​មិនមាន​បុរស​ច្រើន​ដែល​អាច​ចៀស​ផុតពី​រឿងនេះ​ដែរ​។ យ៉ាងណាមិញ វា​គ្រាន់តែ​ជា​បញ្ហា​តិចតួច​ប៉ុណ្ណោះ ហើយក៏​មិនបាច់​ខ្លាច​អ្វី​ដែរ​។ មាន​ទំនាក់ទំនង​ខ្លាំងក្លា​មួយ​រវាង​ការ​ទំពែក​ក្បាល និង​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com