ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំង​និយាយ​ការពារ​បេក្ខជន​ក្រីក្រ ដែល​ជាប់ឆ្នោត​ជា​មេឃុំ​-​សង្កាត់​
09, Jun 2017 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា នៅក្នុងវេទិកាជួបជាមួយមេឃុំទើបជាប់ឆ្នោត នៅព្រឹកថ្ងៃទី៩ មិថុនា
រូបពីហ្វេសប៊ុកលោក កឹម សុខា នៅក្នុងវេទិកាជួបជាមួយមេឃុំទើបជាប់ឆ្នោត នៅព្រឹកថ្ងៃទី៩ មិថុនា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​មានការ​រិះគន់ថា មេឃុំ ឬ​ចៅសង្កាត់​ក្រីក្រ មិនអាច​ដឹកនាំ​មូលដ្ឋាន​បាន​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន វាយតម្លៃ​លើ​សមត្ថភាព​មេឃុំ​-​សង្កាត់ ដោយសារតែ​ភាពក្រីក្រ​នេះឡើយ​។ ឯកឧត្តម កឹម សុខា បាន​និយាយ​ការពារ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​ខ្លួន ដែល​ត្រៀម​នឹង​ឡើងកាន់តំណែង​តាម​ឃុំ​-​សង្កាត់ ថា ការដឹកនាំ​មូលដ្ឋាន វា​មិន​អាស្រ័យ​លើ​ភាពក្រីក្រ​ទេ គឺ​វា​អាស្រ័យ​លើ​ឆ​ន្ទះ និង​សមត្ថភាព​របស់​ពួកគេ​។ «​សំខាន់​យើង​ក្រ​លុយ ប៉ុន្តែ​យើង​មិន​ក្រ​ទឹកចិត្ត​ស្នេហា​ជាតិ​ទេ​»​។ នេះ​ជាការ​អះអាង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​។



​ថ្លែង​ក្នុង​ពិធី អរគុណ​ម្ចាស់ឆ្នោត ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧៖







Tag:
 កឹម សុខា​
  CNRP
 ​ បោះឆ្នោត​ឃុំ​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com