ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិត គេង​មិន​គ្រប់​ប៉ះពាល់​ដល់​ខួរក្បាល​បែប​ហ្នឹង​សោះ​!!!
12, Jun 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ ការធ្វើការងារ​ច្រើន​ម៉ោង ស្ត្រេ​ស​ខ្លាំង​នឹង​ជីវិត​រស់នៅ សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ការ​គេង រហូតដល់​គេង​មិនបាន​គ្រប់​ទៀតផង​។ ការដែល​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​បញ្ហា​សុខភាព​ដ៏​ធំ​មួយ​ដែល​កើត​ឡើងជា​ញឹកញាប់​នាពេល​បច្ចុប្បន្ន​។ យ៉ាងណាមិញ អ្នក​ដែល​គេង​មិនបាន​គ្រប់​ច្រើនតែ​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​ជ្រុល ជំងឺ​បេះដូង និង​ប្រពន្ធ​ភាពស៊ាំ​ចុះខ្សោយ តែ​មិនបាន​និយាយ​ដល់​ខួរក្បាល​ឡើយ​។ តាមពិតទៅ ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​ប៉ះពាល់​ដល់​ខួរក្បាល​ខ្លាំង​ណាស់ដែរ​។​



​ធ្វើ​ឲ្យ​មាន​អារម្មណ៍មិនល្អ​ធ្ងន់ធ្ងរ​
​ការប្រែប្រួល​អារម្មណ៍​គឺជា​អាកា​រៈ​មួយ​ដែល​ទាក់ទង​ដោយផ្ទាល់​នឹង​ការ​ថប់​អារម្មណ៍ ស្ត្រេ​ស ឬ​បាក់​ទឹកចិត្ត​។ បើសិនជា​អ្នក​មិនបាន​គេង​គ្រប់គ្រាន់​រយៈពេល​ពីរ​បី​ថ្ងៃ​ឡើងទៅ យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​វា​អាចជា​អាកា​រៈ​នៃ​ការ​ថប់​អារម្មណ៍ ហើយ​បើសិនជា​មិនបាន​ព្យាបាល​ទេ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បាន​។​

​ធ្វើការ​មិនកើត​

​ការ​គេង​មិន​គ្រប់​ក៏​ទៅ​កាត់បន្ថយ​សមត្ថភាព​នៃ​ការ​ផ្ចង់អារម្មណ៍ ដែល​វា​អាច​ប៉ះពាល់​ទាំង​ជីវិត​រស់នៅ និង​ការងារ​ថែមទៀត​។ បើសិនជា​អ្នក​គេង​បាន ៨​ម៉ោង​ក្នុង​មួយ​យប់ នោះ​កម្រិត​នៃ​ការ​មាន​អារម្មណ៍ល្អ​នឹង​កើតមាន​ពេញ​មួយថ្ងៃ​។ តែ​បើសិនជា​គេង​មិនបាន​គ្រប់​ច្រើន​ថ្ងៃ ការងារ​របស់​អ្នកនឹង​រក​ផលប៉ះពាល់​ជាមិនខាន​។​

​ប៉ះពាល់​ដល់​ការចងចាំ និង​ការគិត​
​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការ​គេង​នឹង​ជួយ​ដល់​ការរៀនសូត្រ និង​ចងចាំ​តាមរបៀប​ពីរ​យ៉ាង​។ ទីមួយ ការ​គេង​មិនបាន​គ្រប់​នឹង​រំខាន​ដល់​ការយកចិត្តទុកដាក់ ភាព​មាន​អារម្មណ៍ល្អ ការ​ផ្ចង់អារម្មណ៍ ការដោះស្រាយ​បញ្ហា ដែល​វា​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិបាក​រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ណាស់​។ ទី​ពីរ ការ​គេង​ខ្លួនឯង​មាន​តួនាទី​មួយ​ក្នុងការ​សម្រួច​ដល់​ការចងចាំ ដែល​នាំ​ឲ្យ​អាច​សិក្សា​អ្វី​ថ្មីៗ​បាន​យ៉ាង​ល្អ​។​

​នាំ​ឲ្យ​មាន​បញ្ហា​ចិត្តសាស្ត្រ​
​ថ្វីបើ​ការ​គេង​មិន​គ្រប់ និង​ការ​គេង​មាន​បញ្ហា​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់​ក៏ដោយ តែ​វា​នៅតែ​មិនទាន់មាន​របាយការណ៍​ទាក់ទង​នឹង​រឿងនេះ​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​រកឃើញថា ការដែល​គេង​មិនបាន​គ្រប់គ្រាន់​ច្រើន​ថ្ងៃ អាច​នាំ​ឲ្យ​មាន​បញ្ហា​ចិត្តសាស្ត្រ​ច្រើន​ដូចជា រ​វើ​រ​វើ​យ និង​មាន​អារម្មណ៍​ចេញ​តែ​ខ្លាចៗ​ជាដើម​។​
​សរុបមក ការ​គេង​បាន​គ្រប់គ្រាន់ និង​ស្កប់ស្កល​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការរស់នៅ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ហើយក៏​អាច​ចៀសវាង​ជំងឺ និង​បញ្ហា​ផ្លូវ​ចិត្តបាន​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com