ជាតិ
ព្រះពុទ្ធ​រូប​ពីរ​អង្គ ដែល​រកឃើញ​ពេល​កំណាយ​ឆ្នាំ​២០១១ នឹងត្រូវ​តម្កល់​នៅ​ទីតាំង​ដើម​ក្នុង​ប្រាសាទតាព្រហ្ម​
08, Jul 2017 , 5:09 pm        
រូបភាព
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ:
 
​ភ្នំពេញ​៖ ព្រះពុទ្ធ​រូប​ពីរ​អង្គ ដែល​ត្រូវបាន​រកឃើញ​ពេលធ្វើ​កំណាយ​ក្នុងអំឡុងពេល​ជួសជុល​ប្រាសាទតាព្រហ្ម​កាលពី​ឆ្នាំ ២០១១ នឹងត្រូវ​យកទៅ​តម្កល់​នៅ​ទីតាំង​ដើម​វិញ ពោលគឺ​ក្នុង​សាល​របាំ​នៃ​ប្រាសាទតាព្រហ្ម​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​៨​ខែកក្កដា​នេះ​។​


​លោក ចាន់ ឡាយ អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម ឲ្យ​ដឹងថា ក្រោយ​មានការ​យល់ព្រម​ពី​អ្នកជំនាញការ​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ ICC-ANGKOR ក្រុមការងារ​លោក​នឹង​យក​ព្រះ​ពុទ្ធរូប​ទៅ​តម្កល់​នៅ​សាល​របាំ​ដែលជា​ទីតាំង​ដើម ដើម្បី​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ទស្សនា និង​គោរពបូជា​។ លោក​បញ្ជាក់ថា ព្រះពុទ្ធ​រូប​ពីរ​អង្គ​នេះ ជា​ព្រះ​ពុទ្ធរូប​ប្រក់​នាគ ដែល​មានតែ​ដងខ្លួន​បាត់​ព្រះ​កេស​។​
 
​ប៉ុន្តែ​ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ការ​ដង្ហែ​ព្រះពុទ្ធ​រូប​យកទៅ​តម្កល់ លោក ចាន់ ឡាយ មិនទាន់​អាច​បញ្ជាក់​បានឡើយ ដោយសារ​ការជួសជុល​សាល​របាំ​មិនទាន់​រួចរាល់​ស្ថាពរ​។​
​គួរ​បញ្ជាក់ថា ការជួសជុល​ប្រាសាទតាព្រហ្ម​បាន​ឈានដល់​ដំណាក់កាល​ទី​ពីរ (​ឆ្នាំ​២០១៥-២០២៥) ដែល​គម្រោង​ស្ថិតក្រោម​កិច្ចសហការ​កម្ពុជា​-​ឥណ្ឌា​នេះ មកទល់​សព្វថ្ងៃ​កំពុង​ជួសជុល​សាល​របាំ​៕
 

Tag:
 ប្រាសាទតាព្រហ្ម​
© រក្សាសិទ្ធិដោយ thmeythmey.com