ជាតិ
លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​
27, Jul 2017 , 9:39 pm        
រូបភាព
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះបង្ក្រាប​គ្រប់​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។​លោក ឃួ​ង ស្រេង ចាត់ទុក​ទីតាំង​ល្បែងភ្នាល់​គ្នា តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងនោះ ជា​កន្លែង​ប្រមូលផ្ដុំ​ជនល្មើស​លួច​ប្លន់ និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។



​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ស្រង់​សម្តី​លោក ឃួ​ង ស្រេង បានបញ្ជាក់​ដូច្នេះ​៖« បង្ក្រាប​គ្រប់​ល្បែង​ហ្គេម​ស៊ីសង​តាម​ប្រព័ន្ធ​Online ជ្រក​ក្រោមរូបភាព​ទីតាំង​អ៊ិន​ធឺ​ណេ​ត (Internet cafe ឬ ណេ​ត ២៤H ) ទាំងអស់ ទោះជា​ម្ចាស់​អាជីវកម្ម​មានច្បាប់​អនុញ្ញាត​បើក​ទីតាំង Internet ក៏ដោយ ព្រោះថា​ល្បែង​ហ្គេម​ស៊ីសង​តាម​ប្រព័ន្ធ​Online គឺជា​ល្បែង​បំផ្លាញ​ការសិក្សា​របស់​កុមារ និង​យុវជន ហើយ​ទីនោះ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ការប្រើប្រាស់​គ្រឿងញៀន និង​ជនល្មើស លួច​-​ឆក់​ផងដែរ​»៕


Tag:
 ឃួ​ង ស្រេង​
 ​ ល្បែង​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com