អត្ថបទពាណិជ្ជកម្ម
Smart Axiata ចាប់​ដៃគូ​ផ្តាច់មុខ​ជាមួយ iflix រយៈពេល​៣​ឆ្នាំ​
08, Aug 2017 , 9:18 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ Smart Axiata ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា និង ក្រុមហ៊ុន iflix ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ក​វីដេអូ​តាម​តំរូវការ (SVoD) ឈានមុខ​គេ​ក្នុង​ទីផ្សារ ដែល​កំពុងតែ​មានការ​រីកចម្រើន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក បានប្រកាស​ភាពជា​ដៃគូ​ផ្តាច់មុខ រយៈពេល​៣​ឆ្នាំ​របស់ខ្លួន ដោយបាន​នាំ​បទពិសោធន៍​កម្សាន្ត​តាមបែប​ឌីជីថល​លំដាប់​អន្តរជាតិ​ជូន អតិថិជន​នៅ​កម្ពុជា​។​
 
​ជាមួយនឹង​ស្ទូ​ឌី​យោ និង​ដៃគូ​ចែកចាយ ជាង ១៧០ នៅ​ទូទាំង​ពិភពលោក​របស់ iflix  Smart នឹង​ផ្តល់ជូន​អតិថិជន​នូវ​ការ​រ​ជ្រើសរើស​យ៉ាង​ទូលំទូលាយ​បំផុត នូវ​ខ្សែភាពយន្ត​ដែល​ល្បីល្បាញ និង​ខ្សែភាពយន្ត​ដែល​ទទួលបាន​ការពេញនិយម​បំផុត​នៅលើ​ឆាក​អន្តរជាតិ និង​នៅក្នុង​ស្រុក​ដូចជា​៖ ខ្សែភាពយន្ត​របស់លោក​ខាងលិច ដែលមាន​ចំណងជើង​ថា The Flash និង The Magicians ក៏ដូចជា​ខ្សែភាពយន្ត​កូរ៉េ Goblin រឿង​The Legend of the Blue Sea និង The Bride of Habaek ជាដើម​។ ក្នុង​ថ្ងៃ​បើកសម្ពោធ​នេះ ខ្សែភាពយន្ដ និង​កម្មវិធី​ទូរទស្សន៍ ដែលមាន​ប្រជាប្រិយ​បំផុត​របស់​iflix  នឹងត្រូវ​ចាក់​បញ្ចាំង​ដោយមាន​អក្សរ​រត់ (subtitles)​ពី​ខាងក្រោម​ជា​ភាសា​ខ្មែរ ក្នុង​បំណង​ធ្វើ​ឲ្យ​មាន​ជា​លក្ខណៈ​តំបន់​ទាំងមូល ដែលជា​គម្រោង​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​ប៉ុន្មាន​ខែ​ដ៏​ខ្លី​ខាងមុខនេះ​។​



​ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន Smart ទាំងអស់ អាច​រីករាយ​ជាមួយនឹង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​នេះ​រហូតដល់​ទៅ 3 ខែ ដោយ​អាចមាន​សិទ្ធិ​ចូលទៅ​មើល​ខ្សែភាពយន្ត ដែល​ចេញ​មុនគេ​រាប់ពាន់​រឿង និង​កម្មវិធី​ទូរទស្សន៍​ដែល​ទទួលបាន​ពានរង្វាន់​យ៉ាង​សម្បូរបែប ខ្សែភាពយន្ត ដែលមាន​ការគាំទ្រ​បំផុត​លើស​កល ខ្សែភាពយន្ត​ដែល​ពេញនិយម​ក្នុង​តំបន់ មាន​បញ្ចូល​សំឡេង​មាន​អក្សរ​រត់ (subtitles)​ពី​ខាងក្រោម កម្មវិធី​កុមារ និង​អ្វីៗ​ផ្សេងៗ​ជាច្រើន​ទៀត​។ ជាមួយនឹង​ការចូល​ទៅកាន់ និង​មើល​រឿង​លើ iflix អតិថិជន Smart អាច​ប្រើ​រហូត​ដ​លើ​ទៅ ៥ ឧបករណ៍​ជាមួយ​គណនី​តែមួយ ហើយ​ថែមទាំង​អាច​មើល​(Streaming) រឿង​ក្នុង iflix ដោយ​ប្រើ​ឧបករណ៍​ពីរ​ផ្សេងគ្នា​ក្នុងពេល​តែមួយ រួមមាន ទូរស័ព្ទ ថេ​ប្លេ​ត​(Tablet) កុំព្យូទ័រ​លើ​តុ ទូរទស្សន៍ និង Smart TV​។ ជាមួយគ្នានេះដែរ លោកអ្នក​អាច​ទាញយក​(download)​រឿង  និង​កម្មវិធី​ទូរទស្សន៍ តាម​ទូរស័ព្ទ ថេ​ប្លេ​ត​(Tablet) ដើម្បី​ទុក​មើល​ពេលដែល​អ្នក​មិនមាន​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ផងដែរ​។​


 
​លោក Thomas Hundt នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា Smart បាន​ប្តេជ្ញាចិត្ត​ធ្វើជា​ដៃគូ​ផ្តល់ជូន​នូវ​សេវា​ឌីជីថល​នានា សម្រាប់​អតិថិជន​នៅ​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ ដែលមាន​ចក្ខុវិស័យ​ចង់​ក្លាយជា​ជើងឯក​ឌីជីថល​របស់​ប្រទេស​កម្ពុជា យើង​មានការ​រំភើប​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ទីផ្សារ​ដ៏​លេចធ្លោ​ដូចជា iflix ដើម្បី​ផ្តល់ជូន​នូវ​ការកម្សាន្ត លំដាប់​ពិភពលោក​ដល់​អតិថិជន​របស់​យើង​។ នេះ​ក៏ដោយ​សារ​តែមាន​តម្រូវការ​លើ​មាតិកា​បែប​ឌីជីថល មានការ​កើនឡើង​និង​ការចង់បាន​ពី​សំណាក់​អតិថិជន​របស់​យើង​។​



​លោក James Bridges ប្រធាន​ផ្នែក​ភាពជា​ដៃគូ​លើ​មាតិកា (Global Head of Content Partnerships) នៃ​ក្រុមហ៊ុន iflix បានលើកឡើង​ដែរ​ថា «​ស្របតាម​ការកើនឡើង​នូវ​តម្រូវការ​ពី​ទស្សនិកជន​សម្រាប់​ខ្សែភាពយន្ត​ក្នុងស្រុក និង​ក្នុង​តំបន់​ជាច្រើន iflix បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​នាំមក​ជូន ខ្សែភាពយន្ត​ក្នុងស្រុក និង​តំបន់​ដែល​ពេញនិយម​បំផុត​មក​ជូន​អតិថិជន ឱ្យបាន​ទស្សនា​ភ្លាម​ក្រោយពេល​ចាក់ផ្សាយ​នៅ​រោងកុន រួម​នឹង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​។ តាមរយៈ​ការ​ផ្តល់នូវ​វេទិកា​ថ្មីស្រឡាង​មួយ​នេះ ក៏បាន​ចូលរួមចំណែក​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ភាពយន្ត​ក្នុង​តំបន់ ដែល​ប្រកបដោយ​ទេពកោសល្យ ក៏ដូចជា​ការបង្កើត​ស្នាដៃ​ល្អៗ ដែល​ប្រសើរ​ជាង​ការ​ចែកចាយ​រឿង​ថតចម្លង​។ យើង​បាន​បេ្ត​ជ្ញា​នឹង​គាំទ្រ ហើយ​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ Smart ដែល​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​ក្នុង ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​សេវាកម្ម​ដែល​រីកចម្រើន​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន iflix ដល់​ឧបករណ៍​ជាច្រើន​តាម​ដែល​អាច​ធ្វើបាន​។​»

​សេចក្តីប្រកាស​ចុងក្រោយ​របស់​ក្រុមហ៊ុន Smart នេះ វា​គឺជា​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​សេវាកម្ម​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​លក្ខណៈពិសេស​បន្ថែមទៀត ដើម្បី​ពង្រឹង​ជំហរ​ភាពជា​អ្នក​នាំមុខគេ ក្នុងការ​ផ្តល់ជូន​សេវា​អ៊ិន​ធឺ​ណិ​ត​ដែលមាន​ល្បឿន​លឿន​របស់ Smart​។ ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​នៃ​ការ Streaming វីដេអូ  នៅលើ iflix អតិថិជន Smart អាច​ចុះឈ្មោះ​លើ​តារាង​បង់ប្រាក់​ជាមុន គឺ​"Smart StreamOn":



•​    ​សម្រាប់​ការចំណាយ 2 ដុល្លារ​ក្នុង​មួយ​សប្តាហ៍ (Smart StreamOn 2) អតិថិជន​អាច​រីករាយ​ជាមួយ​លុយ​រហូតដល់ 777 ដុល្លារ​សម្រាប់​ការហៅ​ទូរស័ព្ទ ការផ្ញើ​សារ និង​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត​បន្ថែម​3GB និង​ការកម្សាន្ត​ផ្សេងៗ​ទៀត ការប្រើប្រាស់​បណ្តាញ​សង្គម​គ្មាន​ដែន​កំណត់ (Unlimited Social Pack) និង ក្លាយជា​SmartVIP ភ្លាមៗ​ដោយ​ចុច * 700 * 777 # ។​
•​    ​សម្រាប់​ការចំណាយ 8 ដុល្លា​ក្នុង​មួយខែ (Smart StreamOn 8) អតិថិជន​អាច​រីករាយ​ជាមួយ​លុយ​រហូតដល់ 3333 ដុល្លារ​សម្រាប់​ការហៅ​ទូរស័ព្ទ ការផ្ញើ​សារ និង​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត​បន្ថែម 15GB និង​ការកម្សាន្ត​ផ្សេងទៀត ការប្រើប្រាស់​បណ្តាញ​សង្គម​គ្មាន​ដែន​កំណត់ (Unlimited Social Pack) និង ក្លាយជា SmartVIP ភ្លាមៗ​ដោយ​ចុច * 700 * 3333 # ។​
 
​លោក Thomas បាន​បន្ថែមទៀតថា​៖ «​ជាមួយនឹង Smart StreamOn អតិថិជន​អាច​រីករាយ​ជាមួយ​បទពិសោធន៍​នៃ​ការ​stream​វីដេអូ លើ​បណ្តាញ​អ៊ិន​ធឺ​ណេ​ត 4G + ដែលមាន​ល្បឿន​លឿន ដើម្បី​ទទួលបាន​ការកម្សាន្ត​នេះ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។ នេះ​ជាការ​ផ្តល់ជូន​បន្ថែម ក្នុង​ការបន្ត​ចាប់​ដៃគូ​សហការ ជាមួយ​ដៃគូ​ផ្នែក​ឌីជីថល និង​ការផ្តល់ជូន​សេវា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជីវិត​ដ៏​រស់​រវើក​»​។​

​ដោយមាន​អតិថិជន ៥ លាន​នាក់​នៅ​ទូទាំង​តំបន់ និង ការផ្តល់ជូន​អស់ ៥ ពាន់​លាន​នាទី​រួចមកហើយ ចាប់តាំងពី​ការចាប់​កំណើត​របស់ខ្លួន​នោះ ការឈាន​ជើង​ចូល​របស់​ក្រុមហ៊ុន iflix មក​ក្នុងប្រទេស​កម្ពុជា ជាការ​សបញ្ជាក់​ពី ជំហរ​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍​មើល វីដេអូ ជូន​ដល់​មនុស្ស ១ ពាន់​លាន​នាក់​នៅក្នុង 18 ប្រទេស​ទូទាំង​តំបន់​អាស៊ី តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី iflix សូម​ចូល​មើល​គេហទំព័រ www.iflix.com ។​




 
​អតិថិជន Smart អាច​ទាញយក​(download)​កម្មវិធី iflix ពី Google Play Store ឬ Apple App Store ដើម្បី​ទទួលបាន​ការប្រើប្រាស់​ដោ​យ​គ្មាន​ដែន​កំណត់​រយៈពេល 3 ខែ​។ ពួកគេ​ក៏​អាច​ទស្សនា​បាន​នៅតាម​Smart Shop ដែល​នៅ​ជិត​បំផុត​ដើម្បី​ស្វែងយល់​បន្ថែម​អំពី StreamOn ហើយ​ចាប់ផ្តើម​មើល​កម្មវិធី​ដែល​ពួកគេ​ចូលចិត្ត និង​អ្វីៗ​ជាច្រើន​ទៀត ជាមួយ​អ៊ិន​ធឺ​ណិ​ត 4G ដ៏​ទំនើប និង​លឿន​របស់ Smart នៅ​គ្រប់​ទីកន្លែង និង​នៅ​គ្រប់ពេលវេលា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ​អាសយដ្ឋាន www.facebook.com/SmartAxiata ឬ​គេហទំព័រ www.smart.com.kh ។​

​ទទួលបាន​ការរីករាយ​ជាមួយ​ការផ្តល់ជូន​ឥត​កំណត់​ពី iflix ដែលមាន​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​យ៉ាងច្រើន​សម្បូរបែប ដែល​នាំមក​ជូន​ដោយ Smart

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com