អន្តរជាតិ
​បច្ចេកវិទ្យា
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google ការពារ​ការ​ខំប្រឹងប្រែង​ឲ្យ​មាន​បុគ្គលិក​ស្ត្រី​កាន់តែច្រើន​
15, Aug 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលី​ហ្វ​រ​ញ៉ា ៖ អត្ថាធិប្បាយ​របស់លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google បាន​កើតមានឡើង​នៅពេលដែល​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បានធ្វើ​ការជជែក​ដេញដោល​ផ្ទៃក្នុង​ដ៏​សំខាន់​អំពី​ចំនួន និង​បុគ្គលិក​ស្ត្រី​ដែលមាន​ឥទ្ធិពល​។ កាលពី​ឆ្នាំទៅ ក្រុមហ៊ុន​បាន​រាយការណ៍​ថា ស្ត្រី​បាន​តំណាង​ឲ្យ​៣១​ភាគ រយ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន Google ហើយ​ចំនួន​២៤​ភាគរយ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​។ កិច្ច​ផ្តួចផ្តើម​ជាច្រើន​កំពុង​ធ្វើឡើង​ដើម្បី​បង្កើន​ចំនួន​ស្ត្រី​ក៏ប៉ុន្តែ​ការ​ខំប្រឹង ប្រែង​ទាំងនោះ​ឥឡូវនេះ​ផ្តោតទៅលើ​ការរិះគន់​ខ្លះ​។​



​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ក្រុមហ៊ុន​នេះ​បាន​បណ្តេញ​លោក James Damoren ជា​វិស្វករ​ដែល​បាន​សរសេរ​អំពី​តូ​នាទី​របស់​ស្ត្រី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ហើយ​បាន​រិះគន់​ការប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការយក​ស្ត្រី​កាន់តែ​ច្រើនឡើង​ចូល​បម្រើ​ការងារ​។​

​យោងតាម​របាយការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹងថា នៅ​សប្តាហ៍​នេះ អ្នកសរសេរ​អនុសាសន៍​រូបនេះ​បានដាក់​ពាក្យ​ប្តឹងទៅ​ក្រុមប្រឹក្សានាយក​ការងារ​ជាតិ​។​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​ជំនួប​របស់​បុគ្គលិក​ពីព្រោះ​តែ​ការរិះគន់​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​មុនពេល​ជំនួប​នោះ​។​

​ក៏ប៉ុន្តែ ការប្រកួតប្រជែង​សរសេរ​កូដ​កុំព្យូទ័រ​ដែល​ហៅថា Technovation បាន​ស្តារ​មុខមាត់​ឡើងវិញ​ទៅលើ​អត្ថាធិប្បាយ​របស់លោក Pichai​។​

​ដោយមាន​ក្មេងស្រីៗ​គ្រវីទង់ជាតិ​ដែល​តំណាង​ឲ្យ​ប្រទេស​របស់​ពួកគេ​ហើយ​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​របស់​ពួកគេ លោក Pichai បានបង្ហាញ​វត្តមាន និង​លើកឡើង​ពី​ភាពចម្រូងចម្រាស​នោះ​ដោយ​មិនបាន​និយាយ​អំពី​បញ្ហា​នោះ​ចំៗ​។​

​លោក Pichai និយាយថា​៖ «​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹងថា មាន​ទីកន្លែង​សម្រាប់​អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ​។ មាន​ទីកន្លែង​សម្រាប់​អ្នក​នៅឯ​ក្រុមហ៊ុន Google នេះ​។ ចូរ​កុំ​ឲ្យ​ជន​ណា​ប្រាប់​អ្នកផ្សេង​ពីនេះ​។ អ្នកជា​របស់​ក្រុមហ៊ុន​នេះហើយ​។ យើង​ត្រូវការ​អ្ន​ក‍​»​។ ក្មេងស្រីៗ​ទាំង​នោះបាន​ប្រកួតប្រជែង​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ ជារឿយៗ​បាន​រៀន​ដោយ​ខ្លួនឯង​ដើម្បី​សរសេរ​កូដ ហើយ​បាន​ទៅ​ប្រកួត​ផ្តាច់​ព្រាត់​នៅ​ទីក្រុង Mountain View នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ពួកគេ​បាន​រៀន​ពី​របៀប​សាកល្បង​ផលិតផល​របស់ខ្លួន​ក្នុង​ទីផ្សារ ហើយ​និង​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស​។​

​ក្រុម​មួយ​មកពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​បានឈ្នះ​នៅក្នុង​ក្រុម​ក្មេងស្រី​ធំៗ​ដោយ​បង្កើត​កម្មវិធី App​ឈ្ មោះ QamCare ដែល​បាន​ជួយ​អ្នកប្រើប្រាស់​តាមដាន​គ្នា​ទៅវិញទៅមក​ក្នុងករណី​ដែលមាន​អាសន្ន​។ ពួកគេ​នឹង​ទទួលបាន​ប្រាក់​១​ម៉ឺន​៥​ពាន់​ដុល្លារ​។​

​ក្មេងស្រី​ធំៗ​៥​ក្រុម​ទៀត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​បន្ទាប់​មកពី​ប្រទេស​កេ​ន​យ៉ា អាម​e​នី ឥណ្ឌា​និង​កា​ហ្សា​ក់​ស្ថាន​នឹង​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ​ក្នុង​ក្រុម​នីមួយៗ​។​

​នៅក្នុង​ក្រុម​ក្មេងស្រី​តូចៗ​ក្រុម​មកពី​ក្រុង​ហុងកុង​បានឈ្នះ​ដោយ​បង្កើត​កម្មវិធី App មាន​ឈ្មោះថា Dementia Care Companion​។ ក្រុម​នោះ​ប្រើប្រាស់ Games និង​សញ្ញា​ដើម្បី​ជួយ​មនុស្ស​វិកល​ច​រិ​ក​ទាក់ទង​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ពួកគេ​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ​។​

​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​បន្ទាប់​មកពី​ប្រទេស​កម្ពុជា ឥណ្ឌា កាណាដា​និង​សហរដ្ឋអាមេរិក ដែល​នឹង​ទទួលបាន​ប្រាក់​៥​ពាន់​ដុល្លារ​ក្នុង​ក្រុម​នីមួយៗ​។​

​លោកស្រី Tara Chklovski ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​អង្គការ Iridescent ដែលជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ដែល​គាំទ្រ​ការប្រកួតប្រជែង​នោះ​និយាយថា ក្នុងការ​ប្រកួតប្រជែង​រយៈពេល​៨​ឆ្នាំ ក្មេងស្រី​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​មកពី​ប្រទេស​ជាង​មួយរយ​បានបញ្ចប់​កម្មវិធី​នេះ​។​

​លោកស្រី​និយាយថា «​ទំហំ​នៃ​ការចូលរួម​ដែល​រីក​កាន់តែ​ធំ​ឡើងជា​ការរំភើប​មួយ​។ ក្មេងស្រី​ទាំងនោះ​ជាច្រើន​បន្ត​ឈ្នះ​នៅក្នុង​ការប្រកួតប្រជែង​ការបង្កើត​សហគ្រាស​នឹង​ទៅ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។ កាសែត​សរសេរ​អំពី​ពួកគេ​។ ប្រមុខរដ្ឋ​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ជួប​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com