កីឡាជាតិ
ជាតិ
Homeless World Cup៖ កម្ពុជា​បាន​លេខ​២ ពាន KNIF Globe
06, Sep 2017 , 7:39 pm        
រូបភាព
សកម្មភាពក្រុមកម្ពុជាប្រកួតជាមួយអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រលើទីលាននៅទីក្រុងអូស្លូប្រទេសន័រវែស, រូបភាពពីហ្វេសប៊ុក Happy Football Cambodia Australia
សកម្មភាពក្រុមកម្ពុជាប្រកួតជាមួយអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រលើទីលាននៅទីក្រុងអូស្លូប្រទេសន័រវែស, រូបភាពពីហ្វេសប៊ុក Happy Football Cambodia Australia
ដោយ:
​ក្រុមកីឡា​បាល់ទាត់​គ្មាន​ផ្ទះសម្បែង​កម្ពុជា​ទទួលបាន​ចំណាត់​លេខ​២​ពី​ការប្រកួត​ដណ្តើមពាន​រង្វាន់ KNIF Globe នៃ​ព្រឹត្តិការណ៍ Homeless World Cup 2017 ក្រោយ​ចាញ់​អាល្លឺម៉ង់​ក្នុង​លទ្ធផល ៥-៣ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា នៅ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស​។​



KNIF Globe ជា​ពាន​ដែល​គេ​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ដែល​បាន​បាត់បង់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ពានរង្វាន់ Homeless World Cup 2017 ពោលគឺ​សម្រាប់​ក្រុម​ចំណាត់ថ្នាក់​ពី​លេខ​៣៣​ដល់​៤០​។ សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​នេះ កម្ពុជា​ក្រោយ​ចាញ់​អាល្លឺម៉ង់ ៥-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទទួល​តំណែង​ជា​ជើងឯក​រង​ប្រចាំ​ពាន​នេះ​។

​មុន​ធ្លាក់​មកលេង​ក្នុង​ពាន KNIF Globe ដែលជា​ពានរង្វាន់​លំដាប់​ទី​៥​ប្រចាំ​ប្រព្រឹត្តិការណ៍ Homeless World Cup 2017 ដែល​រៀបចំ​នៅ​ទីក្រុង​អូ​ស្លូ​ប្រទេស​ន័​រ​វែ​ស បន្ទាប់ពី​ក្រុមបាល់ទាត់​គ្មាន​ផ្ទះសម្បែង​កម្ពុជា​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ជម្រុះ Stage 1 និង Stage 2​។   



​លទ្ធផល​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា​ក្នុង​ពូ​ល C (Homeless World Cup-Stage 1)
- កម្ពុជា ៧ - ៥ កូរ៉េខាងត្បូង
- កម្ពុជា ៥ - ៣ អាល្លឺម៉ង់​
- កម្ពុជា ៤ - ៥ អ៊ីតាលី
- កម្ពុជា ១ - ១០ ម៉ិ​ក​ស៊ិ​ក​
- កម្ពុជា ២ - ១០ រូ​ម៉ា​នី​

​ចំណាត់ថ្នាក់​ពូ​ល C (Homeless World Cup-Stage 1)
- ម៉ិ​ក​ស៊ិ​ក​លេខ​១(១៥​ពិន្ទុ​)
- រូ​ម៉ា​នី​លេខ​២(១២​ពិន្ទុ​)
- អ៊ីតាលី​លេខ​៣(៩​ពិន្ទុ​)
- កម្ពុជា​លេខ​៤(៦​ពិន្ទុ​)

​ដោយសារ​កម្ពុជា​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំ​ពូ​ល C នាំ​ឲ្យ​កម្ពុ​ជាមួយនេះ​បាត់បង់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ពានរង្វាន់ Homeless World Cup 2017​។ ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​ត្រូវ​បន្ត​ប្រជែង​ក្នុង​ពានរង្វាន់ Homeless World Cup-Stage 2​។​

​លទ្ធផល​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា​ក្នុង​ពូ​ល F (Homeless World Cup-Stage 2)
- កម្ពុជា ៤ - ២ ហ្វាំ​ង​ឡង់
- កម្ពុជា ៥ - ១ កូរ៉េខាងជើង
- កម្ពុជា ០ - ៦ ស្កុ​តឡែ​ន
- កម្ពុជា ០ - ៥ ហុង​គ្រី​

​ចំណាត់ថ្នាក់​ពូ​ល F (Homeless World Cup-Stage 2)
- ស្កុ​តឡែ​ន​លេខ​១(១២​ពិន្ទុ​)
- ហុង​គ្រី​លេខ​២(៩​ពិន្ទុ​)
- កម្ពុជា​លេខ​៣(៦​ពិន្ទុ​)

​តាមរយៈ​លទ្ធផល​នេះ​កម្ពុជា​មិនអាច​ឡើងទៅ​ប្រជែង​ដណ្តើម​ពានរង្វាន់​នៅ Stage 2 នេះ​បានឡើយ ដោយ​កម្ពុជា​ត្រូវ​ធ្លាក់​ទៅ​ប្រជែង​ដណ្តើម​ពានរង្វាន់ KNIF Globe ដែល​កម្ពុជា​ជា​ម្ចាស់​ជើង​ឯក្រោយ​យកឈ្នះ​អាល្លឺម៉ង់ ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 

​ចំណាត់ថ្នាក់​តាម​ពាន​នីមួយៗ​នៃ​ព្រឹត្តិការណ៍ Homeless World Cup 2017
- ពាន Homeless World Cup (​សម្រាប់​ក្រុម​ពី​លេខ​១-៨)
- ប្រេ​ស៊ី​ល​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ម៉ិ​ក​ស៊ិ​ក ៤-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
- រុស្ស៊ី​លេខ​៣​ក្រោយ​ឈ្នះ​ស៊ី​លី ៥-៣

- ពាន Salvation Army Plate (​សម្រាប់​ក្រុម​ពី​លេខ ៩-១៦)
- អូស្ត្រាលី​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ប៊ុលហ្គារី ៥-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
- រូ​ម៉ា​នី​លេខ​៣​ក្រោយ​ឈ្នះ​អៀរ​ឡង់​ខាងជើង ៩-៥

- ពាន City Oslo Bowl (​សម្រាប់​ក្រុម​ពី​លេខ ១៧-២៤)
- ដា​ណឺ​ម៉ាក​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ឥណ្ឌា ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
- ស៊ីម​បា​វ៉េ​លេខ​៣​ក្រោយ​ឈ្នះ​ស្វី​ស ៧-៦

- ពាន New Balance Shield (​សម្រាប់​ក្រុម​ពី​លេខ ២៥-៣២)
- ស្កុ​តឡែ​ន​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ហ្គ្រើ​ណាដ ៥-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
- អាមេរិក​និង​បារាំង​បាន​លេខ​៣​ស្ទួន​ក្រោយ​រក្សា​លទ្ធផល​ស្មើ ៤-៤

- ពាន KNIF Globe (​សម្រាប់​ក្រុម​ពី​លេខ ៣៣-៤០)
- អាល្លឺម៉ង់​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​កម្ពុជា ៥-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
- វែ​លលេ​ខ​៣​ក្រោយ​ឈ្នះ​អ៊ីស្រាអែល ៧-៥ ៕
 

Tag:
 បាល់ទាត់​
  Homeless World Cup
© រក្សាសិទ្ធិដោយ thmeythmey.com