ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​លើ​កុមារ​ដែល​កំពុង​តែមាន​បញ្ហា​ស្តាប់​មិនលឺ​សម្លេង​
11, Sep 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថភាព​ស្តាប់លឺ​សម្លេង​របស់​កុមារ​គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​មូលដ្ឋានគ្រឹះ​នៃ​ការរៀន​ចេះដឹង​របស់គេ​។ ការពិនិត្យ​រកមើល​ការ​ស្តាប់លឺ​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​ច្បាស់​ថា កូន​មាន​បញ្ហា​ស្តាប់​មិនលឺ​ឬ​អត់ ប៉ុន្តែ​ឪពុកម្តាយ​ក៏ត្រូវ​ដឹង​អំពី​សញ្ញា​ព្រមាន​នៃ​ការ​ស្តាប់​មិនលឺ​របស់​កុមា​រដែរ​។​



​សញ្ញា​នៃ​ការ​ស្តាប់​មិនលឺ​សម្លេង​អាចមាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ក្មេង​ម្នាក់ៗ ហើយ​ការដែល​ពិការ​លើ​ការ​ស្តាប់​អាច​នឹង​ប្រែប្រួល​ផងដែរ​។ យ៉ាងណាមិញ សញ្ញា​ព្រមាន​អាច​មិន​ធ្វើ​ឲ្យ​បារម្ភ​នោះទេ (​កូន​អាច​គេង​បញ្ចេញ​សម្លេង​លឺៗ ឈឺ​ក្នុង​ពោះ ឬ​មិនអាច​បាត់​យំ​ពេល​បំពេរ​) ប៉ុន្តែ​អ្នក​ក៏​ត្រូវតែ​ទាក់ទង​ទៅ​ពេទ្យ​កុមារ​ដើម្បី​វាយតម្លៃ​ដែរ​បើសិន​ជាមាន​សញ្ញា​ភ្លើង​ក្រហម​ដូចខាងក្រោម​នេះ​៖

​កូន​ទើបនឹង​កើត​ដល់​បី​ខែ​
•    មិន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សម្លេង​ដែល​លឺៗ​
•    មិន​ឆ្លើយតប​នឹង​សម្លេង ចម្រៀង ឬអ្វី​ដែល​គេ​និយាយ​
•    មិន​បាត់​យំ​ពេល​គេ​ច្រៀង​បំពេរ ឬ​លួត​លោម​
•    មិនមាន​ចលនា ឬ​ភ្ញាក់​នៅពេល​លឺ​សម្លេង​ដែល​នៅ​ជិត​
•    ដល់​អាយុ​បាន ២​ខែ មិនអាច​បង្កើត​សម្លេង “​អូ​” បាន​
•    ដល់​អាយុ​បាន ២​ខែ មិនអាច​លួងលោម​ឲ្យ​បាត់​យំ​នៅ​ពេលលឺ​សម្លេង​ដដែលៗ​

​អាយុ ៤ ទៅ​៨​ខែ​
•    មិន​ងាក់ក្បាល ឬ​ភ្នែក​ទៅរក​សម្លេង​ដែល​គេ​មិនអាច​មើលឃើញ​
•    មិន​ផ្លាស់ប្តូរ​ទឹកមុខ​នៅពេល​លឺ​សម្លេង ឬ​ពេល​គេ​ស្ថិតក្នុង​ស្ថានភាព​ស្ងៀមស្ងាត់​
•    មិន​ហាក់បីដូចជា​ពេញ​ចិត្តនឹង​សម្លេង​ផ្សេងៗ​ដែល​ក្មេង​ដទៃ​ចូលចិត្ត​
•    ដល់ពេល​អាយុ ៦​ខែ មិន​ព្យាយាម​ស្និទ្ធស្នាល​នឹង​សម្លេង​
•    មិន​ចាប់ផ្តើម​ងាក់​រក​អ្នក​ដែល​បញ្ចេញ​សម្លេង​ដាក់​
•    ហាក់បីដូចជា​លឺ​សម្លេង​ដែល​អ្នកដទៃ​មិនលឺ​
•    ហាក់បីដូចជា​យកចិត្ត​ទុកដាក់​តែ​លើ​សម្លេង​ញ័រ​

​អាយុ ៩​ទៅ​១២​ខែ​
•    មិន​ងា​ក់រក​លឿន​ទៅរក​សម្លេង​ដែលមាន​ភាព​ស្រទន់​
•    មិន​ឆ្លើយតប​នឹង​ការហៅ​ឈ្មោះ​ខ្លួនឯង​
•    មិនចេះ​បង្កើត​សម្លេង​ខុសៗ​គ្នា​ដោយ​ខ្លួនឯង​សោះ​
•    មិន​ឆ្លើយតប​នឹង​ចម្រៀង​តាមរយៈ​ការ​ស្តាប់ ឬ​ច្រៀង​តាម​
•    នៅ​អាយុ​១​ឆ្នាំ មិន​និយាយ​ពាក្យ ប៉ា ឬ​ម៉ាក់​
•    នៅ​អាយុ​១​ឆ្នាំ មិនចេះ​បញ្ចេញ​សូរសម្លេង​ខុសៗ​គ្នា​
•    មិន​យល់​នូវ​ពាក្យ​ដែល​គេ​និយាយ​ជាទូទៅៗ​ដូចជា “​មឹ​ម អើ​ច អេ​ញ​”៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com