អន្តរជាតិ
បុរស​កាណាដា​ម្នា​ក់ថត «Selfie» រៀងរាល់ថ្ងៃ​តាំងពី​អាយុ​១២​ឆ្នាំ​រហូតដល់​ថ្ងៃ​រៀបការ​
12, Sep 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ការថតរូប​ខ្លួនឯង «Selfie»  ទើបតែ​ពេញនិយម​នា​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​បុរស​កាណាដា Hugo Cornellier បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០៨​មក ពោលគឺ​នៅពេលដែល​គេ​មាន​អាយុ​១២​ឆ្នាំ ដោយបាន​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​។​



​តាំង​ខែកុម្ភៈ​ឆ្នាំ​២០០៨​មក Hugo Cornellier ដែល​រស់នៅក្នុង​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណ​ដា បាន​អនុវត្ត​គម្រោង​មួយ​សម្រាប់​ខ្លួនឯង ដោយ​ថត Selfie ជា​រៀងរាល់ថ្ងៃ​។ វីដេអូ​ទាំងអស់​របស់ Cornellier បង្ហាញ​ទឹកមុខ​ដូចៗ​គ្នា ដោយ​ខុស​តែ​សក់​ប៉ុណ្ណោះ ដែល​ពេលខ្លះ​វែង ពេលខ្លះ​ខ្លី ពេលខ្លះ​រួច ពេលខ្លះ​ត្រង់​។​



​រូបថត​ប្រមាណ​ជាង​២៥០០ ត្រូវ​ចងក្រង​ជា Lime-Lapse Video ដែលមាន​រយៈពេល​២​នាទី និង​៣៨​វិនាទី​។ រូបថត​ទាំងនេះ ត្រូវបាន​ថត​ភាគច្រើន​តាមរយៈ Webcam ចន្លោះ​ពី​ខែកុម្ភៈ ឆ្នាំ​២០០៨ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ជា​ថ្ងៃ​ដែល Cornellier ត្រូវ​រៀប​អាពាហ៍ពិពាហ៍​។​

​ទោះបីជា​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ Juliana ក៏ដោយ ប៉ុន្តែ Cornellier អះអាង​ប្រាប់ Daily Mail ថា គេ​នៅតែ​បន្ត​ថត Selfie បែបនេះ ក្នុង​រយៈពេល​ដ៏​យូរ​បន្ថែមទៀត តាម​ដែល​អាចធ្វើ​ទៅបាន​។

Cornellier បាន​លើកឡើងថា គេ​មាន​គោលបំណង​រក្សា​រូប Selfie របស់ខ្លួន​ដើម្បី​ទុក​ឲ្យ​កូនៗ​មើល នៅពេលដែល​ខ្លួន​ចាស់​ទៅ​៕



Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com