ជាតិ
៥​ឆ្នាំ​ហើយ តែ​ពលរដ្ឋ​នៅតែ​ស្រណោះ​អាល័យ ព្រះមហាវីរក្សត្រ​
15, Oct 2017 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃនេះ​គឺ​ខួប​៥​ឆ្នាំ នៃ​ការយាង​ចូល​ព្រះ​ទិវង្គត ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​។ ប្រជាពលរដ្ឋ​ព្រះអង្គ នៅតែ​ស្តាយស្រណោះ ពី​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម របស់​ករុណា ព្រះ​បរម​រតន​កោដ្ឋ​។​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាននាំគ្នា​ប្តូរ​ប្រូ​ហ្វា​ល់ និង​បង្ហោះ​រូប​ព្រះអង្គ រួមជាមួយ​ពាក្យ​ចងចាំ​ពី​វីរភាព​ព្រះអង្គ និង​ការ​រំ​ឮ​ក​ខួប​៥​ឆ្នាំ នាំ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​ទ្រង់​។​



​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះអង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០ ព្រះវស្សា ដោយ​ទទួល​ព្រះ​បរម​ប​ច្ឆា​មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​» ។  ទោះជា​រយៈពេល​កន្លងទៅ​៥​ឆ្នាំ​ទៅហើយ​ក្តី តែ​ប្រជាពលរដ្ឋ​ព្រះអង្គ នៅតែ​ស្តាយស្រណោះ ពី​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម របស់​ព្រះ​បរម​រតន​កោដ្ឋ​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាននាំគ្នា​ប្តូរ​ប្រូ​ហ្វា​ល់ និង​ខ្លះ​បង្ហោះ​រូបភាព​ព្រះអង្គ រួមជាមួយ​ពាក្យស្លោក នៅលើ​បណ្ដាញ​គណនី​របស់​ពួកគេ​។ 

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yee Youra បាន​បង្ហោះ​រូបថត​ពី​ពិធី​រំលឹក​ខួប​ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូព​ប​នា​សួនច្បារ​វិមានឯករាជ្យ អមដោយ​សំណេរ​រំលឹក​ព្រះបន្ទូល​សម្តេច​តា​ដូច្នេះ​«​ខ្មែរ​រួបរួម ប្រែ​ថា​ខ្មែរ​ខ្លាំង​»​។

​លឹម សុជាតិ Chan Ponleur Vi Sotheavi Yeang Vandy​បាន​ប្តូរ​ប្រូ​ហ្វា​ល់ ដែលមាន​រូប​សម្តេច​តា អម​ជាមួយ​ពាក្យ​រំ​ឮ​ក​ខួប​៥​ឆ្នាំ នៃ​ការ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វរ​រាជ្យ​បិតា​ជាតិ និង​បូរណភាព​ទឹកដី ព្រះ​បរម​រតន​កោដ្ឋ​។

​នៅ​ខួប​៥​ឆ្នាំ របស់​ព្រះ​បរម​រន​កោដ្ឋ​នេះដែរ ក្រសួងព្រះបរមរាជវាំង ក៏​រៀប​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» តាម​ប្រពៃណី​សាសនា​ប្រពៃណីជាតិ និង​តាម​ការ​សព្វព្រះរាជហឫទ័យ របស់​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ការ​គ្រប់​ក្រសួង​ស្ថាន​ប័ន និង​រាជធានី​ភ្នំពេញ ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ត ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​» នៅ​ព្រះ​បរម​រូប ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​» នៅ​សួនច្បារ​វិមានឯករាជ្យ​។

​ក្រៅពីនោះ រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត ជាពិសេស​ក្រសួង​ស្ថាប័ន មានការ​ដាក់តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ ទង់​ក្អែប បដា ពាក្យស្លោក​ផងដែរ​៕












© រក្សាសិទ្ធិដោយ thmeythmey.com