ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុខភាព
សេដ្ឋកិច្ច
រថយន្តពិសោធន៍ចល័ត បង្ហាញផលវិជ្ជមានលើបន្លែ សាច់ ជាង៤០មុខនៅផ្សារសៀមរាប
19, Oct 2017 ,
7:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយកាំកុងត្រូលខេត្តសៀមរាប បានរៀបចំឱ្យមានរថយន្តពិសោធន៍ចល័ត សម្រាប់ត្រួតពិនិត្យចំណីអាហារនៅតាមបណ្តាផ្សារមួយចំនួន។ នៅថ្ងៃទី១៨ ខែតុលា រថយន្តចល័តនេះបានទៅដល់ផ្សារសាមគ្គី ហ៊ុយ គាំង ដែលគេស្គាល់ថា ជាកន្លែងបោះដុំនូវបន្លែ ផ្លែឈើ គ្រឿងបរិភោគ និងឧបភោគដ៏ធំនៅក្នុងខេត្តសៀមរាប ហើយលទ្ធផលជាវិជ្ជមាន ដោយបន្លែ សាច់ និងគ្រឿងបរិភោគប្រមាណជាង ៤០មុខ រកពុំឃើញមានសារធាតុគីមីណាមួយ ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។
មន្ត្រីកាំកុងត្រូលខេត្តសៀមរាប បានឱ្យដឹងថា ជាលទ្ធផលដ៏មោទន ដែលបន្លែ សាច់ គ្រឿងបរិភោគ ឧបភោគ នៅក្នុងផ្សារដ៏ធំមួយក្នុងក្រុងសៀមរាប មានសុវត្ថិភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ។ មន្ត្រីកាំកុងត្រូលដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា ខាងកាំកុងត្រូលបានយកគំរូបន្លែ សាច់ និងគ្រឿងបរិភោគ ឧបភោគ ជាង៤០មុខ ហើយលទ្ធផល គឺរកពុំឃើញនូវសារធាតុណាមួយ ដែលប៉ះពាល់ដល់សុខភាពអ្នកទិញទេ។
បែបនេះក្តី មន្ត្រីកាំកុងត្រូលខាងលើ ក៏បានផ្តាំផ្ញើដល់ពលរដ្ឋជាអ្នកទិញ គួរពិចារណាដល់បន្លែ និងផ្លែឈើ ស្រស់ៗដែលដាក់លក់នៅលើទីផ្សារផងដែរ។ ព្រោះថា របស់ទាំងនោះអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពអ្នកទិញជាយថាហេតុ។
ក្នុងបេសកកម្មចុះត្រួតពិនិត្យតាមរថយន្តមន្ទីរពិសោធន៍នៅព្រឹកនេះ ក៏មានការចូលរួមពីអគ្គនាយករងកាំកុងត្រូល លោក គឹមមាស សុខសីហា ផងដែរ។ លោកថ្លែងថា ការត្រួតពិនិត្យ នេះធ្វើឡើងទៅលើគ្រឿងបរិភោគ ឧបភោគ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ រួមនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើម។
គួរបញ្ជាក់ថា នេះមិនមែនលើកទីមួយទេ ដែលរថយន្តមន្ទីរពិសោធន៍របស់កាំកុងត្រូល ចុះត្រួតពិនិត្យចំណីអាហារនៅតាមបណ្តាផ្សារមួយចំនួនក្នុងខេត្តសៀមរាប។ កន្លងមក រថយន្តពិសោធន៍នេះ ក៏ធ្លាប់បានរកឃើញសារធាតុគីមី នៅលើសរសៃគុយទាវផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀមរាប
បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
1 ថ្ងៃ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
6 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
5 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម