អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផលិត​ឈី​ប​អង្គ​ចងចាំ ធំជាងគេ​លើ​ពិភពលោក បោះទុន ១៨​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​ឈី​ប​បន្ថែមទៀត​
19, Oct 2017 , 2:38 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បានប្រកាសថា ខ្លួន​កំពុង​បោះទុន​១៨​ពាន់​លាន​ដុល្លារ សម្រាប់​ធ្វើការ   វិនិយោគ​ថ្មី នៅក្នុង​ការពង្រីក​ផលិតភាព​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

​អ្នកប្រើប្រាស់​ដែល​ធ្លាប់តែ​ស្គាល់​ម៉ាក​សាម​សុង​ដ៏​ល្បី តាមរយៈ​ទូរស័ព្ទដៃ និង​ទូរទស្សន៍ តាម​ការពិត ក្រុមហ៊ុន​សាម​សុង ក៏​ជា​ក្រុមហ៊ុន​ធំ​បំផុត​ខាង​ផលិត​បន្ទះ​ឈី​ប​អង្គ​ចងចាំ​មួយ​ដែរ​។ តាមរយៈ​ទិន្នន័យ ចងក្រង​ដោយ Bloomberg គ្រឿង​បង្គុំ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​បង្កើន​ប្រាក់ចំណូល​ជាង​ពាក់ កណ្តាល​សម្រាប់​ក្រុមហ៊ុន​នៅក្នុង​ឆ្នាំ​២០១៦​។ ដូច្នេះ​ការវិនិយោគ​ចុងក្រោយ​នេះ មានន័យថា ប្រាក់ចំណូល​ទាំងនោះ នឹង​ត្រូវបាន​ពង្រីក​ប​ន្ថែ​ម​ទៀត​។



​តាមរយៈ​ការប្រកាស​របស់​ក្រុមហ៊ុន​មួយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​សាម​សុង​បានប្រកាស ការវិនិយោគ​រោងចក្រ Pyeongtaek ថ្មី​នៅត្រឹម​ឆ្នាំ ២០២១ ដែល​ប្រមាណ​ជា ១៣.៥ ពាន់​លាន​ដុល្លារ នៃ​ការចំណាយ ហើយ​គ្រោង​នឹង​តម្លើង​រហូតដល់ ២៦​ពាន់​លាន​ដុល្លារ​។

​ការប្រកាស​វិនិយោគ​របស់​ក្រុមហ៊ុន​សាម​សុង​ត្រូវបាន​ធ្វើឡើង​ស្របពេល​ការចាប់ផ្តើម​ផលិត​ទ្រង់ទ្រាយ​ធំ​នៃ​បន្ទះ​ឈី​ប នៅក្នុង​រោងចក្រ Pyeongtaek ។ ការ​ឈានមុខ​នៅក្នុង​វិស័យ​រថយន្ត ជាមួយ​ការបង្កើត គំនិត​ថ្មីៗ​ក្នុងសម័យ​អ៊ី​ន​ធឺ​ណែ​ត ត្រូវបាន​រំពឹងទុក​សម្រាប់​តម្រូវ​ការ​នៃ​គ្រឿង​បង្គុំ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច នៅ​ឆ្នាំ​ខាងមុខ​។





​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​សាម​សុង​ក៏មាន​គម្រោង​ក្នុងការ​បង្កើត​រោងចក្រ​ទី​ពីរ​នៅក្នុង​ខេត្ត​ស៊ី​អាន ប្រទេស​ចិន ដែល​ទីតាំង​នោះ​កំពុង​ត្រូវបាន​ស្ថិតក្នុង​ការពិចារណា​នៅឡើយ​។ រោងចក្រ​ទីមួយ​របស់ សាម​សុង ក្នុង​ខេត្ត​ស៊ី​អាន​ត្រូវបាន​សាសង់​តាំងពី​ឆ្នាំ ២០១៤ មក ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង ប្រតិបត្តិការ​ការងារ​យ៉ាង​ពេញទំហឹង​។
 
​ជាមួយនឹង​វិនិយោគ​ថ្មី​នេះ សាម​សុង​មានបំណង​ពង្រឹង​បណ្តាញ​រោងចក្រ​សកលលោក ក៏ដូចជា អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងមូល​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com