ជាតិ
សម្តេច ស ខេង ព្រមាន​កុំ​ឲ្យ​មាន​ករណី​«​រត់ការ​»​ឡើង​ដំណែង​ខុសច្បាប់​
19, Oct 2017 , 9:59 pm        
រូបភាព
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​កុំ​ឲ្យ​មានការ​រត់ការ​ឡើង​ដំណែង​ខុស​នីតិវិធី ដែលទង្វើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួន​។ ករណី​រត់​ការឡើង​តំណែង​នេះ ក៏​ធ្លាប់មាន​ការកើត​ឡើងក​ន្ល​ង​មកហើយ ប៉ុន្តែ សម្តេច ស ខេង បាន​អះអាងថា​មិន​ឲ្យ​កើតមាន​ករណីនេះ​ទៀតឡើយ​។​



​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​កុំ​ឲ្យ​មានការ​រត់ការ​ឡើង​ដំណែង​ខុស​នីតិវិធី ដែល​ករណីនេះ​ធ្លាប់មាន​ការកើត​ឡើងក​ន្ល​ង​មកហើយ​។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រង់​រដ្ឋមន្ត្រី​មហាផ្ទៃ ដែល​ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ ២០១៨-២០២៣  នៅ​ថ្ងៃទី​១៩ ខែតុលា​។​

​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បន្ថែមទៀតថា មិន​ឲ្យ​មាន​ករណី​រត់ការ ទៅកាន់​អ្នកមាន​ឥទ្ធិពល​នៅ​ក្រសួងមហាផ្ទៃ ហើយ​មក​ដាក់​សម្ពាធ​ថ្នាក់ក្រោម​ដាច់ខាត មុននឹង​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ករណី​សុំ​ឡើង​មុខតំណែង​នេះ គឺ​ត្រូវ​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ ដោយ​ដាក់សំណើ​មក​ផ្ទាល់​»​។​
អត្ថបទទាក់ទង

​ទាក់ទង​នឹង​ករណី​នេះដែរ កាលពី​ថ្ងៃទី​១៦ ខែតុលា​កន្លងទៅ ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ ទីប្រឹក្សា និង​ជំនួយការ​សម្ដេច ស ខេង ដែល​លួច​ប្រព្រឹត្ត​អំពើ​មិនគួរ​គប្បី ក្នុង​គោលបំណង​កាង​បទល្មើស​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រី​មហាផ្ទៃ​ផងដែរ​។ បើតាម​លោក ខៀវ សុភ័គ ប្រធាន​គ្រប់គ្រង​ទីប្រឹក្សា និង​ជំនួយការ បាន​សម្ដេច ស ខេង បាន​ប្រាប់​សារព័ត៌មាន thmeytthmey.com ថា​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រី​មហាផ្ទៃ មានដូចជា សកម្មភាព​រត់ការ កាង​អំពើ​ល្មើស​ផ្សេងៗ ឬ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាដើម​៕

Tag:
 ស ខេង​
  រត់ការ​
© រក្សាសិទ្ធិដោយ thmeythmey.com