ជាតិ
សេដ្ឋកិច្ច
សហព័ន្ធ​ស្រូវ​អង្ករ អំពាវនាវ​ឲ្យ​ចូលរួម​ប្រកួត​អង្ករ​ល្អ​បំផុត​
29, Oct 2017 , 9:59 pm        
រូបភាព
ដោយ:
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​ពិភពលោក​លើក​ទី​៩ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។



CRF នឹង​រៀបចំ​ការប្រកួត​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំនេះ នៅ​ភោជនីយដ្ឋាន អ៊ុយ គុយទាវ នៅ​ភ្នំពេញ ដើម្បី​ស្វែងរក​ជ័យលាភី​យកទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​ក្នុង​កម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុត​ពិភពលោក នៅ​ទីក្រុង​ម៉ា​កាវ ។ បើតាម​សេចក្ដីជូនដំណឹង​របស់ CRF អង្ករ​ដែល​នឹងត្រូវ​យកមក​ប្រកួត​ស្វែងរក​ជ័យលាភី គឺមាន​អង្ករ​បី​ប្រភេទ ដូចជា អង្ករ​ក្រអូប​ប្រណិត អង្ករ​ក្រអូប និង​អង្ក​រស​គ្រាប់​វែង​។​
 
​កម្ពុជា​ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត​បី​ឆ្នាំ​ជាប់​គ្នា​កាលពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ៕

© រក្សាសិទ្ធិដោយ thmeythmey.com