ជាតិ
សេដ្ឋកិច្ច
អុំទូក​៖ ត្រី សាច់ជ្រូក សាច់គោ ជាង​៦០​គីឡូ ជា​អាហារ​មួយថ្ងៃ សម្រាប់​កីឡាករ​ទូក​«​បុប្ផា​បញ្ញា​ពេជ្រ​»
03, Nov 2017 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ ទូក «​ង​» ចំនួន​២៧០​ទូក មកពី​តាម​បណ្តា​ខេត្ត​ចំនួន​១៥ និង​៦​ស្ថាប័ន ចូលរួម​ប្រណាំង​ក្នុង​ពិ​ធិ​បុណ្យអុំទូក​ឆ្នាំនេះ​។ ទូក «​ង​» ទាំង​២៧០​ទូក​នោះ មាន​ប្រភេទ​ផ្សេងៗ​គ្នា​រួមមាន ទូក​អុំ ទូក​ចែវ និង​ទូក​ខ្នាត​អន្តរជាតិ ដោយមាន​កីឡាករ​ប្រណាំង​សរុប​ចំនួន ១៧៨២៦​នាក់ ។ កីឡាករ​ដែល​ចូលរួម​ប្រណាំងទូក សុទ្ធ​តែមាន​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ថា នឹង​ទទួលបាន​ជ័យ​ជ​ន្នះ សម្រាប់​ការប្រកួត​របស់​ពួកគេ ។ ប៉ុន្តែ​ទន្ទឹមនឹង​ការ​មាន​ជំនឿ​ចិត្ត​ខ្ពស់​នេះ ពួកគេ​ទាំងនោះ​ក៏ត្រូវ​ការទទួល​ទាន​គ្រប់គ្រាន់ ដើម្បី​បំប៉នកម្លាំង​ពួកគេ​ក្នុង​ប្រកួត​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក​នេះ​។​


ជាក់ស្ដែង​គណៈកម្មាធិកា​រទូ​ក​«​បុប្ផា​បញ្ញា​ពេជ្រ​» មកពី​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានរៀបចំ​អាហារ​បរិភោគ​យ៉ាង​សំបូរបែប​សម្រាប់​កីឡាករ​។ លោក ម៉េច ម៉ុ​ន ដែលជា​មេ​ចុងភៅ​របស់​កីឡាករ​ទូក​«​បុប្ផា​បញ្ញា​ពេជ្រ​» បាន​និយាយថា ក្នុង​មួយថ្ងៃ​គណៈកម្មាធិការ​ទូក ត្រូវ​ចំណាយ​ថវិកា​១​លាន​រៀល ដើម្បី​ត្រី សាច់ជ្រូក សាច់គោ​និង​បន្លែ សម្រាប់​យកមក​ចម្អិន​ឲ្យ​កីឡាករ​បរិភោគ​។ បើតាម​លោក ម៉េច ម៉ុ​ន ត្រី សាច់ជ្រូក សាច់គោ​ជាង​៦០​គីឡូ ជា​អាហារ​មួយថ្ងៃ សម្រាប់​កីឡាករ​ទូក​«​បុប្ផា​បញ្ញា​ពេជ្រ​»​។​


 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖

© រក្សាសិទ្ធិដោយ thmeythmey.com