ជាតិ
លោក ឡុង ឌី​ម៉​ង់ បាន​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ពី​សភា​កូរ៉េ​
28, Nov 2017 , 9:59 pm        
រូបភាព
រុបពីហ្វេសប៊ុកលោក ឡុង ឌីម៉ង់
រុបពីហ្វេសប៊ុកលោក ឡុង ឌីម៉ង់
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​កូរ៉េខាងត្បូង លោក ឡុង ឌី​ម៉​ង់ ទទួលបាន​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ ដែល​ប្រគល់​ដោយ​រដ្ឋសភា​កូរ៉េ​។​



​តាមរយៈ​រូបថត​១០​សន្លឹក ដែលមាន​រូបភាព​កាន់​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម រួមជាមួយ​ឯកអគ្គរាជទូត​ដទៃ ត្រូវបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កលោក ឡុង ឌី​ម៉​ង់ ដោយ​អម​ជាមួយ​សំណេរ​ថា​៖« ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​នៅ​រដ្ឋសភា​ព្រឹក​មិញ​(២៨ វិច្ឆិកា​)​នេះ ដែល​ខ្ញុំ​ទទួលបាន គឺជា​មោទនភាព​ជាតិខ្មែរ​មួយទៀត​នៅ​កូរ៉េ​ដែល​ខ្ញុំ​តំណាង​កម្ពុជា​បាន​ពាំនាំ​កិត្តិយស​នេះ​ជូន​ប្រជាជាតិ​យើង​។​ពានរង្វាន់​និង​កេ​រិ៍្ត​ឈ្មោះ​នេះ​ក៏​សម្រាប់​មន្ត្រី​ក្រុមការងារ​ស្ថានទូត​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​ខ្ញុំ ព្រោះ​យើងខ្ញុំ​បានរួម​ចំណែក​ស្មើៗ​គ្នា​បំពេញការងារ​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​»​។​

​គួរ​បញ្ជាក់ថា លោក ឡុង ឌី​ម៉​ង់ បាន​បំពេញការងារ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​កូរ៉េខាងត្បូង ជំនួស​លោក ស៊ុត ឌី​ណា កាលពី​ឆ្នាំ​២០១៦​កន្លងមក ក្រោយពី​ទទួលបាន​ការតែងតាំង​ពីព្រះមហាក្សត្រ ៕


Tag:
 ឡុង ឌី​ម៉​ង់​
 ​ ឯកអគ្គរាជទូត​ឆ្នើម
© រក្សាសិទ្ធិដោយ thmeythmey.com