អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី​៣ របស់​ស្រា​បៀរ HEINEKEN ឆ្នាំ ២០១៧ បាន​ចប់​យ៉ាង​ជោគជ័យ​
19, Dec 2017 , 10:21 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត នៅលើ​ពិភពលោក​បានបង្ហាញ​ជាថ្មី​ម្តងទៀត ពី​ទំនាក់ទំនង​រឹងមាំ​របស់ខ្លួន​ជាមួយនឹង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការរៀបចំ​ការប្រកួត​យ​កជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី​៣ របស់​ស្រា​បៀរ Heineken ប្រចាំឆ្នាំ ២០១៧ នៅ​ក្លិប​ហ្គា​ឌិន​ស៊ី​ធី​ហ្គោល​។
 
​កីឡាករ​វាយ​កូន​ហ្គោល​កំពូលៗ​ចំនួន​៨០​នាក់ រួមទាំង​អ្នកជំនួញ​ឈានមុខ និង​កីឡាករ​ល្បីៗ​ជាច្រើនរូប​បាន​ចូលរួម​ជាមួយគ្នា ដើម្បី​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​ប្រកួត​យក​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី​៣ របស់​ស្រា​បៀរ Heineken ដែល​គេ​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ឈានមុខ​គេ​មួយ នៅក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ទម្រង់​លេង​វាយ​កូន​ហ្គោល​នេះ​គឺជា​ប្រព័ន្ធ​ត​គ្រាប់​បាល់ Peoria ដែល​បាន​កែប្រែ​ថ្មី ដោយ​បន្ថែម​នូវ​ភាពសប្បាយ​រីករាយ ក្នុង​កម្មវិធី​ប្រកួត​យក​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​។ ទម្រង់​លេង​នេះ​បានចាប់ផ្តើម​ដោយ​វាយ​ស៊ុត​ចូល​១៨​រន្ធ នៅ​ក្លិប ហ្គា​ឌិន​ស៊ី​ធី​ហ្គោល ចាប់ពី​ម៉ោង ១២:៣០ នាទី​ថ្ងៃត្រង់ រហូតដល់​ម៉ោង ៥​ល្ងាច ដោយមាន​ការចូលរួម​ពី​បេក្ខជន​ទាំងអស់ ដែល​សុទ្ធ​តែមាន​ស្មារតី​ជា​អ្នក​កីឡាករ​សុទ្ធសាធ​។​



​ដើម្បី​អបអរសាទរ​ស្នាដៃ​ផ្នែក​កីឡា​វាយ​កូន​ហ្គោល ដែល​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនោះ មានការ​រៀបចំ​កម្មវិធី​រាត្រី​ស្រមោល​សរ​ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច និង​ពិធី​ប្រគល់​រង្វាន់​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ ដើម្បីឱ្យ​កីឡាករ​វាយ​កូន​ហ្គោល និង​ដៃគូ​អាច​សម្រាក​ល​ម្លែ​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken គ្មាន​ដែន​កំណត់ ក៏ដូចជា​ប្រកាស​ឈ្មោះ​អ្នកឈ្នះ​នៃ​ការប្រកួត​ជើងឯក​នេះ​។
 
​រង្វាន់​ជាច្រើន​ត្រូវបាន​ប្រគល់ជូន​ដូចជា iPads, iPhones និង​វត្ថុ​អនុស្សាវរីយ៍​ម៉ាក Heineken ព្រមទាំង​សម្លៀកបំពាក់​កីឡា​ម៉ាក​ល្បី​។​
​អ្នក​ដែល​ឈ្នះ​ជើងឯក​ជើង​កីឡា​វាយ​កូន​ហ្គោល​លើក​ទី​៣ របស់​ស្រា​បៀរ Heineken ប្រចាំឆ្នាំ ២០១៧​នេះ​គឺ​បាន​ទៅលើ​បេក្ខជន​ឈ្មោះ Kim Jong Soo ដែល​ទទួលបាន​ការអបអ​រ​សាទរ និង​កោតសរសើរ​ពី​កីឡាករ​វាយ​កូន​ហ្គោល​រួម​អាជីព​ដូចគ្នា​ចំពោះ​សមត្ថភាព​ឆ្នើម​របស់គាត់​។​



​កីឡាករ​វាយ​កូន​ហ្គោល​ល្បីៗ​មួយចំនួន​បាន​មានប្រសាសន៍ថា​៖ ស្រា​បៀរ Heineken បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​កីឡា​វាយ​កូន​ហ្គោល​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ជួយ​ពង្រឹង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​តាមរយៈ​ការរៀបចំ និង​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ជើងឯក និង​កម្មវិធី​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​លំដាប់ថ្នាក់​ខ្ពស់​ជាច្រើន​នៅ​ទូទាំងប្រទេស​។​
​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ www.facebook.com/heineken/ 

​ពិសា​ដោយ​ការទទួលខុសត្រូវ​
#Heineken #Cambodia #OpenYourWorld

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com