អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​(CBL)​ប្រគល់​រង្វាន់​ដល់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​រោងការ​ច្រើនជាងគេ​
19, Dec 2017 , 10:59 am        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​រោងការ​បាន​ច្រើនជាងគេ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។
 
​លោក ជា ឈិ​ត អ្នក​ណែនាំ​រោងការ​ច្រើនជាងគេ ដែល​បានឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ចំនួន ១ គ្រឿង​ថ្មី​សន្លាង​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ​ដប ចំនួន ១៥០ កេស ហើយ​លោក​បាន​មានប្រសាសន៍​ទាំង​ក្តីរំភើប​ថា​៖ គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ដែល​ត្រូវ​រង្វាន់​ធំ​ពី​កម្មវិធី​នេះ ហើយ​ក្រុមហ៊ុន CBL ពិតជា​បានប្រគល់​រង្វាន់​ជូន​គាត់​ពិត​ប្រាក​មែន​។



​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ដែល​បាន​ណែនាំ​រោងការ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។
  
​សម្រាប់​កម្មវិធី​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ណែនាំ​រោងការ​ក្នុង​ឆ្នាំ​ថ្មី​២០១៨   ក្រុមហ៊ុន CBL និង​មាន​ផ្តល់ជូន​រង្វាន់​កាន់តែ​អស្ចារ្យ​ច្រើនជាង​មុន ។ បើ​លោក​អ្នកជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​រៀបចំ​ម្ហូបអាហារ​សម្រាប់​កម្មវិធី​រោងការ និង​កម្មវិធី​ផ្សេងៗ  ដេប៉ូ​ចែកចាយ និង អ្នក​ណែនាំ​រោងការ​ផ្សេងទៀត សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​លេខ​ទូរស័ព្ទ ០១១ ២២២ ៤០០/០១១ ៣៣៣ ៥០០ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មី​អំពី​កម្មវិធី​ពិសេស​នេះ​សម្រាប់​ឆ្នាំ​ថ្មី ។ 



​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com