អត្ថបទពាណិជ្ជកម្ម
សិស្ស​ពូកែ​ទូទាំងប្រទេស​ចំនួន ២០ រូប ទទួលបាន​អាហារូបករណ៍​មានតម្លៃ​ជា​ទឹកប្រាក់​រហូតដល់ ១៥,០០០ ដុល្លារ ក្នុង​ម្នាក់​ពី​ក្រុមហ៊ុន Smart Axiata
19, Dec 2017 , 3:30 pm        
រូបភាព
​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អំពី​សិស្ស​ចំនួន ២០​រូប ដែល​នឹង​ទទួលបាន​អាហារូបករណ៍​១០០% សម្រាប់​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​តាមរយៈ​កម្មវិធី​អាហារូបករណ៍ SmartEdu ដែលជា​កម្មវិធី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា    និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​កម្មវិធី​អាហារូបករណ៍ SmartEdu ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន ដោយមាន​សិស្ស​ចំនួន​១០​នាក់​ទទួលបាន​អាហារូបករណ៍ និង​ប្រាក់ឧបត្ថម្ភ​គិត​ជា​ទឹកប្រាក់​ចំនួន ១៥,០០០ ដុល្លារ​សហ​រដ្ន​អាមេរិក​ក្នុង​មួយ​នាក់ សម្រាប់​ចំណាយ​លើ​ការរស់នៅ​អំឡុងពេល​សិក្សា ហើយ​ក្រុមហ៊ុន Smart បាន​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​សិស្ស​រហូតដល់ ២០ រូប ក្នុង​ឆ្នាំ ២០១៧​។ ជាងនេះទៅទៀត​អាហារូបករណ៍ ចំនួន ១០​កន្លែង ក្នុងចំណោម​អាហារូបករណ៍​ទាំង ២០ កន្លែង ត្រូវបាន​បម្រុង​ទុក​យ៉ាង​ពិសេស​សម្រាប់​សិស្ស ដែលមាន​ផែនការ​រៀន​មុខវិជ្ជា​ទាក់ទង​នឹង​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) នៅឯ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)​។



​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្រ្តី  ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​ប្រកាស​សិស្ស​អាហារូបករណ៍​ថ្មី ដែល​ប្រព្រឹត្តទៅ​នៅ​អាគារ Raintree ថា​៖ “​កម្មវិធី​អាហារូបករណ៍​របស់​ក្រុមហ៊ុន Smart ដើរតួនាទី​សំខាន់​ក្នុងការ​ធានាថា និស្សិត​ឆ្លាត​វៃ និង​ដែលមាន​សក្ដានុពល​បំផុត អាច​បន្ត​ការសិក្សា​របស់ខ្លួន ដោយ​មិន​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​នោះទេ​”​។  ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​បន្ថែមទៀតថា​៖ “​ស្រប​ពេលដែល​គុណភាព​អប់រំ​ក្នុងប្រទេស​កម្ពុជា​បន្ត​កើនឡើង ដូច្នេះ​យើង​មើលឃើញ​អំពី​ភាពចាំបាច់​ក្នុងការ​បំពេញ​តាម​សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​។ មួយផ្នែក​នៃ​តម្រូវការ​នេះ​គឺ វិស័យ ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលជា​ផ្នែក​មួយ​មាន​សារៈសំខាន់​កាន់តែខ្លាំង​ឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ដោយសារ ក្រុមហ៊ុន Smart មាន​ភាព​ឈានមុខ​គេ​ក្នុង​វិស័យនេះ ដូច្នេះ​កម្មវិធី​អាហា​រូប​ករ​ណ៏ SmartEdu របស់ខ្លួន ប្រាកដ​ណាស់​នឹង​ក្លាយជា​កតា​លី​ករ​សម្រាប់​សិស្ស​នានា​ដែល​កំពុង​សម្លឹង​ចង់​ចាប់​អាជីព​ក្នុង​វិស័យនេះ​”​។



​ឯកឧត្ដម​បណ្ឌិត កាន ចាន់​មេ​តា្ត រដ្ន​លេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបង្ហាញ​ទស្សនៈ​ដូចគ្នា​នឹង​ឯកឧត្តម បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន ដែរ ជុំវិញ​សារៈសំខាន់​នៃ​ការអប់រំ​ផ្នែក​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ឯកឧត្តម បាន​មានប្រសាសន៍ថា​៖ “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានកំណត់​អាទិភាព​ចម្បង​នានា ដើម្បី​អភិវឌ្ឍ​អ្នកមាន​ទេពកោសល្យ​ផ្នែក ICT និង​កម្លាំង​ពលកម្ម​ផ្នែក​ឌីជីថល ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ក្នុង​ឆ្នាំ​ខាងមុខ ដើម្បី​បំពេញ​សេចក្តីត្រូវការ​នៃ​សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​កម្ពុជា​។ ខ្ញុំ​មានសេចក្តី​រីករាយ ដែល​ក្រុមហ៊ុន Smart បាន​ប្រើប្រាស់​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដើម្បី​ចូលរួម​ជាមួយ​យើងខ្ញុំ​ក្នុងការ​ពង្រឹងសមត្ថភាព​ផ្នែក ICT នៅក្នុង​ប្រទេស តាមរយៈ​កម្មវិធី​អាហា​រូប​ករ​ណ៏ SmartEdu”​។​

​សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍​ទាំង ២០​នាក់  ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​បេក្ខជន​ជាង ១០០​នាក់​ទូទាំងប្រទេស​។ ក្រៅពី​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ពួកគេ​នឹង​ទទួលបាន​ឱកាស​ផ្សេងៗ ដូចជា​ការចូល​រូ​ម​កម្មវិធី​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Smart ក៏ដូចជាក្នុងកម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ព្រមទាំង​លទ្ធភាព​ទទួលបាន​ការ​ងារ​ធ្វើ​នៅ​ក្រុមហ៊ុន Smart បន្ទាប់ពី​បញ្ចប់​ការ​សិ​ស្សា​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ។​



​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ “​ខណៈដែល​ក្រុមហ៊ុន Smart បន្ត​ភាព​ឈានមុខ​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍ និង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​សម្រាប់​ការងារ​អភិវឌ្ឍន៍​សហគមន៍ ដូច្នេះ ជាធម្មតា យើង​ត្រូវ​បន្ត​អភិវឌ្ឍ​អ្នកមាន​ទេពកោសល្យ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។ កម្មវិធី​អាហារូបករណ៍ SmartEdu គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​គោលដៅ​របស់​យើង ដើម្បី​ក្លាយជា ជើងឯក​ប្រចាំ​ប្រទេស​”​។ លោក បាន​បន្ថែមទៀតថា​៖ “​ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ ដែល​ថ្ងៃនេះ​យើង​ទទួលបាន​សិស្ស​ចំនួន ២០​នាក់​ថែមទៀត ដែល​សុទ្ធសឹង​ជា​អ្នកមាន​ទេពកោសល្យ​កំពូល​ថ្នាក់ជាតិ ដើម្បី​បញ្ចូល​ទៅក្នុង​កម្មវិធី​អាហារូបករណ៍ SmartEdu​។ ក្រុមហ៊ុន Smart មាន​កិត្តិយស ដែល​បានរួម​ចំណែក​ជា​វិជ្ជមាន​សម្រាប់​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា ហើយ​បាន​គាំទ្រ​សិស្ស​ទាំងនេះ ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា​ខ្ពស់​មួយកម្រិត​ទៀត​។ យើង​សង្ឃឹមថា​អាហារូបករណ៍​នេះ​នឹង​ជំរុញ​ឲ្យ​ពួកគេ​សម្រេចបាន​ជោគជ័យ​កាន់តែ​ប្រសើរ​”​។

​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​ស្ថិរភាព​របស់​ក្រុមហ៊ុន Smart សូម​តាមដាន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក “Smart for Cambodia”  តាម​គេហទំព័រ​នេះ www.facebook.com/SmartAxiata ឬក៏​ចូលមក​កាន់​គេហទំព័រ www.smart.com.kh​។​

​បញ្ជី​សិស្ស​អាហារូបករណ៍ SmartEdu ឆ្នាំ ២០១៧







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com