ពីនេះ ពីនោះ
«​ចំហ​»​និង​«​ជំហរ​» មានន័យ​ខុសគ្នា​ស្រឡះ​!
21, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ពាក្យ «​ចំហ​» និង «​ជំហរ​» មិន​ដូចគ្នា​ទេ ហើយ​អត្ថន័យ​ក៏​ខុសគ្នា​ដែរ​។ ពាក្យ «​ចំហ​»​គឺ​សំដៅ​ទៅលើ​ការនិយាយ​បើកចំហ ដោយ​មិន​លាក់បាំង​។ រីឯ​ពាក្យ «​ជំហរ​»​វិញ គឺ​សំដៅលើ​ឥរិយាបថ​របស់​មនុស្ស​។



​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​ចំហ​» គឺ​សំដៅលើ ការនិយាយ​អ្វីមួយ​ដោយ​បើកចំហ គឺ​និយាយ​ឥត​លាក់បាំង​។ ឬ​ម្យ៉ាងទៀត​ពាក្យ​«​ចំហ​»​មានន័យថា បើកចំហ​នូវ​វត្ថុ​អ្វីមួយ​ដូចជា ចំហ​ទ្វារ​, ចំហ​បន្ទប់​, ចំហ​បង្អួច​, ចំហ​ខ្លួន​ជាដើម​។

​ចំណែកឯ​ពាក្យ​«​ជំហរ​» គឺ​សំដៅលើ​ឥរិយាបថ​របស់​មនុស្ស ដូចជា​ឥរិយាបថ​ឈរ​, ឥរិយាបថ​នៃ​ការគិត​, ឥរិយាបថ​នៃ​ការនិយាយ​, និង​ឥរិយាបថ​ផ្សេងៗ​ទៀត​។ ឧទាហរណ៍​៖ មនុស្ស​ត្រូវមាន​ជំហរ​ក្នុង​ការគិត​ឲ្យ​បាន​ហ្មត់ចត់ និង​ពិចារណា​ឲ្យ​បានច្បាស់លាស់​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com