ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ជប៉ុន ចុះហត្ថលេខា​ទទួល និង​ផ្តល់ជំនួយ​ជាង​២៨​លាន​ដុល្លារ នៅ​ព្រឹក​នេះ​
20, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ទឹកប្រាក់​សរុប​ចំនួន​៣,១៧០ លាន​យ៉េន ស្មើនឹង​ប្រមាណ ២៨ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង «​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​» នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​។



​ពិធី​ចុះហត្ថលេខា នេះ នឹងធ្វើ​ឡើង​រវាង​លោក​រដ្ឋមន្ដ្រីការបរទេស​កម្ពុជា ប្រាក់ សុខុន   និង លោក ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa)​នា​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បន្តទៀតថា ហិរញ្ញប្បទាន​ឥត​សំណង​នេះ គឺ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មនុស្ស​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​៕


Tag:
 ជំនួយ​
 ​ កម្ពុជា​-​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com