ជាតិ
សូមកុំ​បើក​មើល​នៅពេល​ឃើញ​សារ​នេះ​ក្នុង Messenger!
19, Dec 2017 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្ញាក់ផ្អើល​ដែរឬទេ នៅពេល​ឃើញ​មិត្តភក្តិ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ផ្ញើ​សារ​ដ៏​កម្រ​ទៅ​អ្នក​?  សូមកុំ​ភ្ញាក់ផ្អើល ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន នៅពេលដែល​អ្នកទទួល​បាន​សារ video_​លេខ​៤​ខ្ទង់​.zip ក្នុង​ប្រអប់ Messenger របស់ខ្លួន​!

 
​សារ​ដែលមាន​ពាក្យ video និង zip នេះ មិនមែនជា​សារ​វីដេអូ ឬ​បណ្តុំ​រូបភាព​ឯកសារ​អ្វី​នោះឡើយ តែ​វា​ជា​មេរោគ​នៅក្នុង​ប្រអប់ Messenger ខណៈ​អ្នក​ផ្ញើ​ថែមទាំង​មិនបាន​ដឹងថា ខ្លួន​បាន​ផ្ញើ​សារ​នេះ​ចេញ​នោះឡើយ​។​
 
​អ្នក​ដែល​បាន​រងគ្រោះ​ដោយសារ File បែបនេះ បាន​អះអាងថា ពួកគេ​បាន​ចុច​ចូល​មើល​ព័ត៌មាន​បន្ថែម ប៉ុន្តែ​មិនមាន​ខ្លឹមសារ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ បន្ទាប់មក​សារ​នេះ ក៏ត្រូវ​បាន​ផ្ញើ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ទៅ​មិត្ត​ហ្វេ​ស​ប៊ុ​ក​ដទៃទៀត​។​
 
​សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកជា​បន្ទាន់​បើ​ទប់ស្កាត់​ការ​រាលដាល​នេះ ឬ​បញ្ហា​អ្វីមួយ​ដែល​អាច​កើត​ឡើងលើ​គណនី​ផ្ទាល់​របស់​អ្នក​!
 
​បំណងល្អ​ពី​សារព័ត៌មាន​ថ្មីៗ​!

Tag:
 ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com