ជាតិ
បេក្ខជន​ជាប់​បាក់​ឌុប​ឆ្នាំ​២០១០ អាច​ដក​សញ្ញាបត្រ​បាន​
21, Dec 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចែក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២៦  កក្កដា ឆ្នាំ​២០១០ ដល់​បេក្ខជន​ដែល​ប្រឡង​ជាប់​ដោយ​ឥតគិតថ្លៃ​។ នេះ​បើតាម​សេចក្ដី​ជូន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។



​តាម​សេចក្ដីជូនដំណឹង ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផលិត​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៦ កក្កដា ឆ្នា​២០១០ រួចរាល់​ហើយ​។ ក្រសួង​អប់រំ បាន​ជូនដំណឹង​ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ដើម្បី​ចាត់តាំង​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង សម្រាប់​ចែកជូន​ដល់​បេក្ខជន​៕


Tag:
 ក្រសួង​អប់រំ​
 ​ សញ្ញាបត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com