កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​​ឈ្នះ​ពាន សម្តេច ហ៊ុន សែន លើក​ទី​៤ ហើយ​ធ្វើ​ឲ្យ​ណាហ្គា​បាន​លេខ​២​ដល់​ទៅ​៥​លើក​
27, Dec 2017 , 10:16 pm        
រូបភាព
ក្រុមអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។ រូបថត សឿន វណ្ណឌេត
ក្រុមអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។ រូបថត សឿន វណ្ណឌេត
ដោយ: ថ្មីៗ
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើន​កំណត់ត្រា​របស់ខ្លួន​ក្នុងនាម​ជា​ក្រុម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​៤ បន្ទាប់ពី​បាន​យកឈ្នះ​ណាហ្គា​វើ​ល ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ពុធ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​នៅ​៤៥​នាទី​ដំបូង សុក សំណាង រកបាន​២​គ្រាប់ ហើយ ហួយ ផល្លី​ន បន្ថែម​គ្រាប់​ទី​៣ ខណៈ​ការប្រកួត​ដំណើរការបាន​៦៥​នាទី ដែល​នាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ណាហ្គា​វើ​ល ៣-០ ។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣​របស់​ព្រះខ័ន​រាជ​ស្វាយរៀង លើ​ណាហ្គា​វើ​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ពួកគេ​សម្រេចបាន​នៅ​ឆ្នាំ​២០១២ និង​២០១៥ ។​
អត្ថបទទាក់ទង


​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ពួកគេ​បាន​បង្កើត​កំណត់ត្រា​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន រហូតដល់​ទៅ​៤​លើក ដោយ​ក្រៅពី​ឈ្នះ​ណាហ្គា​វើ​ល​ទាំង​៣​លើក ពួកគេ​បាន​យកឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ផងដែរ​នាវ​គ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១១ ។​

​បើ​គិត​ចាប់តាំងពី​ការបង្កើតពាន​តាំងពី​ឆ្នាំ​២០០៧​មក ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​៤​លើក ភ្នំពេញ​ក្រោ​ន និង​ក្រសួងការពារជាតិ​ឈ្នះ​២​លើក ខណៈ​ណាហ្គា​វើ​ល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ខេមរា​កីឡា (​ត្រូវបាន​រំសាយ​កាលពី​ឆ្នាំ​២០១១ ដោយ​បញ្ហា​ហិរញ្ញវត្ថុ​) ធ្លាប់​ឈ្នះ​តំណែង​ជើងឯក​១​លើក​។ ក្នុងការ​ប្រកួត​១១​រដូវ​កាល​កន្លងមក ណាហ្គា​វើ​ល​ជាប់​កំណត់ត្រា​ជា​ក្រុម​ជើងឯក​រង​ច្រើនជាងគេ ពោលគឺ​រហូតដល់​ទៅ​៥​លើក (២០០៧, ២០០៩, ២០១២, ២០១៥ និង​២០១៧)៕

​សារព័ត៌មាន​ថ្មីៗ​នឹង​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ទាក់ទង​នឹង​ប្រាក់រង្វាន់​...




Tag:
 បាល់ទាត់
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com