ជាតិ
ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័ក្តិ ចៅក្រម និង​ព្រះរាជា​អាជ្ញា​ជិត​២០០​នាក់​
29, Dec 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ចៅក្រម និង​ព្រះរាជអាជ្ញា ជិត​២០០​នាក់ ត្រូវបាន​ព្រម​ហា​ក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ ទៅតាម​កម្រិត​សញ្ញាបត្រ​។​នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ។​



​ព្រះបាទ​សម្ដេច​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ ដល់​ចៅក្រម​១២៣​នាក់ និង​ព្រះរាជអាជ្ញា ៧២​នាក់ ទៅតាម​កម្រិត​សញ្ញាបត្រ តាម​ការស្នើ​របស់ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។

​ក្នុង​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹងថា ចៅក្រម ១២៣​នាក់ នៃ​ក្របខ័ណ្ឌ​ចៅក្រម​គឺ ដំឡើង​ថ្នាក់ ពី​ឧ​ត្ត​ម​ចៅក្រម ថ្នាក់​លេខ​៥ មក​ឧ​ត្ត​ម​ចៅក្រម​ថ្នាក់​លេខ​៤ និង​ឋានន្តរស័ក្តិ ពី​វរៈ​ចៅក្រម ថ្នាក់​លេខ​១ មក​ឧ​ត្ត​ម​ចៅក្រម ថ្នាក់​លេខ​៦​។

​ចំណែក​ការដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ តាម​កម្រិត​សញ្ញាបត្រ​របស់ ព្រះរាជអាជ្ញា ៧២​នាក់ នៃ​ក្របខ័ណ្ឌ​ព្រះរាជា​អាជ្ញា​តាម​ឋាណានុក្រម ដោយ​ចាប់ពី​វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​៤ ដល់​ថ្នាក់​លេខ​១ និង​ពី​វរៈ​អាជ្ញា​ថ្នាក់​លេខ​១ មក​ឧ​ត្ត​ម​ព្រះរាជអាជ្ញា ថ្នាក់​លេខ​៦​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវបាន​ដំឡើង​ថ្នាក់ និង​ឋានន្ដរស័ក្ដិ​តាម​កម្រិត​សញ្ញាបត្រ បន្ទាប់ពី​ធ្វើ​សមាហរណកម្ម​ក្របខណ្ឌ របស់​ចៅក្រម -​ព្រះរាជអាជ្ញា កាលពី​ខែធ្នូ ឆ្នាំ​២០១៦​កន្លងមក​៕


Tag:
 ព្រះរាជក្រឹត្យ​
 ​ តម្លើង​ថ្នាក់​-​ឋានន្តរស័ក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com