ពីនេះ ពីនោះ
«​ក្រាស់​»​និង​«​ក្រាស​» ខុសគ្នា​ដូចម្តេច​?
03, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ក្រាស់​»​សំដៅលើ អ្វី​ដែលមាន​កម្រាស់​, ទីទៃ​ពី​ស្តើង​។ រីឯ​«​ក្រាស​» សំដៅលើ ប្រដាប់​សម្រាប់​សិតសក់​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់​ពាក្យ​ទាំងពីរ​នេះ​ថា​៖



«​ក្រាស់​»​សំដៅលើ អ្វី​ដែលមាន​កម្រាស់​, ទីទៃ​ពី​ស្តើង​។ ឧទាហរណ៍​៖ ក្តារ​ក្រាស់​, សំពត់​ក្រាស់​, មុខ​ក្រាស់​។ ក្រាស់ក្រែល គឺ​ច្រើន​ល្មម មានសម្បត្តិ​ក្រាស់ក្រែល​, មាន​ធនធាន​ក្រាស់ក្រែល​។ ក្រាស់ក្រៃ គឺ​ច្រើនពេក មនុស្ស​ច្រើន​ក្រាស់ក្រៃ​។

​ចំណែក​«​ក្រាស​» សំដៅលើ​ប្រដាប់​សម្រាប់​សិតសក់ មាន​ធ្មេញ​ច្រើន​ដូចជា​ស្និត តែ​ធំៗ ជាង​ស្និត​។ ឧទាហរណ៍​៖ ឈ្មោះ​អណ្តើក​សមុទ្រ​មួយ​ប្រភេទ ស្នូក​មាន​ពណ៌​ថ្លា ធ្វើជា​ក្រាស​សិតសក់ ឬ​ជា​ប្រអប់ ជាដើម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com