ជាតិ
សុខភាព
មន្ត្រី និង​អតីតមន្ត្រី​អប់រំ អាច​ទទួល​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​
26, Jan 2018 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៣ ខែមករា បាន​សរសេរ​លិខិត​ទៅ​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​របស់ខ្លួន ស្តីពី​ការផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព (​ប​.​ស​.​ស​) ដោយ​ឥតគិតថ្លៃ នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ជូន​មន្ត្រី​សាធារណៈ និង​អតីត​មន្ត្រីរាជការ​។​



​ផ្អែក​តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ត្រូវ​ទទួលបាន​មូលនិធិ​សុខាភិបាល តាមរយៈ​សេវា​ថែទាំ​សុខភាព​ដោយ​មិន​បង់ប្រាក់​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ (​មន្ទីរពេទ្យ​រដ្ឋ​) និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ។​

«​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ មន្ត្រីរាជការ គ្រូបង្រៀន អតីតមន្ត្រី​រាជការ និង​អតីត​គ្រូបង្រៀន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​បង់ប្រាក់ ដោយ​គ្រាន់តែ​ភ្ជាប់​ទៅជា​មួយ​នូវ​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​រាល់ពេល​ទៅ​ទទួល​សេវា​»​។ នេះ​បើតាម​ការណែនាំ​របស់លោក​រដ្ឋមន្ត្រី​។​

​សម្រាប់​ប័ណ្ណសម្គាល់ខ្លួន​ហួស​កាលបរិច្ឆេទ​កំណត់  អតីតមន្ត្រី​រាជការ​បម្រើ​ការ​នៅក្រោម​ឱវាទ​ទីស្ដីការក្រសួង ត្រូវមាន​ការបញ្ជាក់​ពី​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ទីស្ដីការក្រសួង​។ ចំពោះ​អតីត​មន្ត្រីរាជការ និង​អតីត​គ្រូបង្រៀន​បម្រើការ​នៅ​រាជធានី​/​ខេត្ត ត្រូវ​បញ្ជាក់​ពី​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​/​ខេត្ត​។​

​លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​ស្នើ​ផង​ថា​៖ «​ប្រធាន​អង្គភាព​សាមី ត្រូវ​រួសរាន់​ចេញ​លិខិតបញ្ជាក់​ពី​អត្តសញ្ញាណ​ជូន​អតីត​មន្ត្រីរាជការ និង​អតីត​គ្រូបង្រៀន​ឲ្យ​បាន​ទាន់ពេលវេលា​»៕

​ខាងក្រោម​នេះ ជា​ព័ត៌មាន​ទាក់ទង​នឹង​មន្ទីរពេទ្យ​នានា​ដែល បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​


Tag:
 អប់រំ​
  សុខាភិបាល​
  មន្ត្រីរាជការ​
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com