ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច ចេញប្រកាស​កែសម្រួល​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​
27, Jan 2018 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៤​ខែមករា បាន​កែសម្រួល​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​។



​ផលរបរ​ប្រចាំឆ្នាំ ដែលជា​មូលដ្ឋាន​កំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់​ត្រូវបាន​កែប្រែ​សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ​។ ប្រកាស​ថ្មី​បាន​កំណត់ថា អ្នក​ជាប់ពន្ធ​មធ្យម គឺជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី ៧០០ លាន​រៀល​ដល់ ៤០០០ លាន​រៀល​។ រីឯ​អ្នក​ជាប់ពន្ធ​ធំ គឺ​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី ៤០០០ លាន​រៀល​។​

​បើតាម​ប្រកាស​ចាស់​ឆ្នាំ​២០១៥ ដែល​ត្រូវបាន​លុបចោល ផលរបរ​សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម ត្រូវបាន​កំណត់​លើសពី ៧០០ លាន​រៀល​ដល់ ២០០០ លាន​រៀល ខណៈ​អ្នក​ជាប់ពន្ធ​ធំ​ត្រូវមាន​ផលរបរ​លើសពី ២០០០ លាន​រៀល​។​

​ចំណែក​ផលរបរ​សម្រាប់​អ្នក​ជាប់ពន្ធ​តូច មិន​ត្រូវបាន​កែប្រែ​ឡើយ គឺ ២៥០ លាន​រៀល​ទៅ ៧០០ លាន​រៀល ដែលជា​សហគ្រាស​ឯកបុគ្គល ឬ​សហ​គ្រា​សហកម្មសិទ្ធិ​។​
​ការកែសម្រួល​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធិភាព តម្លាភាព និង​សមធម៌ ស្របតាម​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​។ នេះ​បើតាម​ប្រកាស​ខាងលើ​៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com